ភ្នំពេញ៖ តារាសម្តែងប្រុសស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូបីន និងលោកខាត់ វៃហាំង បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងគួរឲ្យសរសើរ ស្របពេលដែលអ្នកទាំងពីរបានទៅថតរឿងនៅក្រៅប្រទេសជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីពេលថ្មីៗនេះ ដៃគូសម្តែងដ៏សាកសមមួយគូនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងផ្ទុះការសរសើរព្រាត ក្រោយបានឃើញអ្នកទាំងពីរបានធ្វើការរៀបរាប់ពីប្រទេសកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ដ៏ល្បីនៅប្រទេសចិន។
ដោយក្នុងនោះ នាងបានធ្វើការរៀបរាប់ ពីកន្លែងល្បីៗរបស់ខ្មែរ គឺប្រាសាទអង្គរវត្ត ដែលធ្លាប់មានការថតរឿងហូលីវូដជាច្រើន ថែមទាំងមានផ្កាតំណាងឲ្យប្រទេសខ្មែរ គឺផ្ការំដួល បូករួមនឹងការរៀបរាប់ពីព្រះមហាក្សត្រខ្មែរខ្លះៗផងដែរ។
ជាមួយនឹងការរៀបរាប់ បង្ហាញទៅកាន់ពិភពលោកបានដឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់ពួកគេ ដែលបានធ្វើរឿងទាំងនេះ ចែកជូនដល់ប្រទេសជិតខាងបានដឹងនិងស្គាល់៕
សូមទស្សនារូបភាពខាងក្រោមនេះ៖










