Lisa ចេញមកដើរលេងជាមួយសង្សារកូនមហាសេដ្ឋី Frederic យ៉ាងផ្អែមនៅ អ៊ីតាលី

//s9.kh1.co/bd/bddcfd8538b65d728d5bb88cfa1c01b7d01165cd.jpg
តារា & កម្សាន្ដ

 ២០-ឧសភា-២០២៥ ១ល្ងាច · ១០ ម៉ោងមុន

Lisa ត្រូវគេប្រទះឃើញទៅផ្អែមល្ហែមជាមួយ Frederic នៅអ៊ីតាលី

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏មានឥទ្ធិពល ដោយនាងមានអ្នកគាំទ្រច្រើនលើសលប់ ហើយអ្នកគាំទ្រតែងតែចង់ដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ក្រោយឆាកតន្ត្រីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lisa និង Frederic
 Lisa និង Frederic

អស់រយៈពេលជិតពីរឆ្នាំទៅហើយដែល Lisa មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាជាមួយនឹងលោក Frederic Arnault ជាកូនប្រុសរបស់មហាសេដ្ឋីស្ដុកស្ដម្ភគឺលោក Bernard Arnault ដោយកន្លងមក មានរូបភាពបែកធ្លាយ ពីអ្នកទាំងពីរបានទៅដើរលេងជាមួយគ្នាជាច្រើនហើយ Lisa ក៏ធ្លាប់ត្រូវគេប្រទះឃើញថាបានដើរលេងជាមួយក្រុមគ្រួសាររបស់ Frederic ផងដែរ។

Lisa និង Frederic
Lisa និង Frederic

ថ្មីៗនេះ មានរូបភាពមួយបានបែកធ្លាយគឺ Lisa បានទៅកម្សាន្តជាមួយនឹង Frederic នៅឯកោះស៊ីស៊ីលី ប្រទេសអ៊ីតាលី។ នៅក្នុងរូបភាពនោះ គេឃើញ Lisa ស្លៀកពាក់ឈុតអាវនិងសំពត់ពណ៌លឿងទុំ ខណៈ Frederic ស្លៀកខោរាងពណ៌ទឹកដោះគោនិងអាវយឺតពណ៌ស ហើយអ្នកទាំងពីរបានអង្គុយញ៉ាំអាហារថ្ងៃត្រង់នៅមាត់ឆ្នេរ មើលទៅពិតជារ៉ូមេនទិកនិងស្និទ្ធស្នាលខ្លាំងណាស់ ដែលកាន់តែបញ្ជាក់ឲ្យអ្នកគាំទ្របានដឹងថា ទំនាក់ទំនងពួកគេពុំមែនត្រឹមជាមិត្តធម្មតាទេ គឺចូលដល់ដំណាក់កាលស្នេហា គ្រាន់តែមិនមានការបញ្ជាក់ជាផ្លូវការណាមួយ៕

Lisa និង Frederic
Lisa និង Frederic
Lisa និង Frederic
Lisa និង Frederic
រូបភាពថ្មីរបស់ Lisa និង Frederic
រូបភាពថ្មីរបស់ Lisa និង Frederic

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T