កម្សាន្ត៖ អាចនិយាយបានថា ជាមួយនឹងការបង្ហាញខ្លួន កាលពីកន្លងមក សម្រាប់ តារាសម្ដែងស្រី Kim Tae Hee តែងតែត្រូវបានហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ទៅលើស្ទាយ៍តុបតែងខ្លួន បង្ហាញសម្រស់វ័យក្មេងកួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ថ្មីៗនេះ មិនបានធ្វើឲ្យហ្វេនៗអ្នកគាំទ្រខកបំណងឡើយ ដោយរូបនាងបានបង្ហាញខ្លួន ក្នុងពាណិជ្ជកម្មថ្មី សម្រាប់ម៉ាកយីហោមួយ ដែលជាការបង្ហាញខ្លួនយ៉ាងរស់រវើក និងលេងស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្រៀបដូចជាព្រះនាងក្នុងរឿងព្រេងនិទាន។

មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងស្រី Kim Tae Hee បានបង្ហាញភាពទាក់ទាញ សម្រស់ស្រស់ស្អាតមានមន្តស្នេហ៍ និងក្មេងជាងវ័យ ពេលថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនគ្រឿងសម្អាងមួយនេះ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖




