កម្សាន្ត៖ បន្ទាប់ពី តារាសម្ដែងស្រី Nycha បានបង្ហាញខ្លួន ដើរលើកម្រាលព្រំក្រហមជាលើកដំបូង ក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥ យ៉ាងស្រស់ស្អាតហើយនោះ ថ្មីៗនេះ នាងបានបង្ហាញរូបរាងមួយទៀត ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ជាមួយនឹងភាពទាន់សម័យរបស់តារាស្រីរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ តារាស្រី Nycha បានបង្ហាញរូបភាពថ្មី ជាមួយការតុបតែងខ្លួនស្លៀកឈុតអាវដៃវែង គូនឹងខោខ្លី ដែលបង្ហាញជើងវែងស្អាតរបស់នាងយ៉ាងល្អឥតខ្ចោះ បន្ថែមភាពឡូយជាមួយនឹងវ៉ែនតាទាន់សម័យ និងស្បែកជើងកែងពណ៌ស ដែលធ្វើឱ្យមើលទៅឆើតឆាយជាងមុន ទៀតផង។

ការលេងស្ទាយ៍បែបនេះ របស់ Nycha គឺជាការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃភាពសាមញ្ញ និងភាពប្រណីត មើលទៅស្រស់ស្អាតលេចធ្លោ ព្រមទាំងជាស្ទាយ៍មួយ ដែលមនុស្សស្រីជាច្រើន ចង់ស្លៀកពាក់បែបនេះផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖














