អតីតស្វាមី សាន់ឆាយ ចេញមកកម្សាន្ត ជាមួយ កូនៗ យ៉ាងមានក្ដីសុខ

//s9.kh1.co/1f/1ffdc39f8df789eed36ac9ba3a59d06f1eababbb.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២៥ ៨ព្រឹក · ១៣ ម៉ោងមុន

អតីតស្វាមី តារាសម្ដែងស្រី Barbie Hsu បាននាំភរិយាថ្មី និងកូនៗទាំងពីរ ចេញមកកម្សាន្ត ជាមួយគ្នា យ៉ាងមានក្ដីសុខ។

កម្សាន្ត៖ ដោយជំនះវិបត្តិដ៏យូរ បន្ទាប់ពីការលែងលះពី តារាសម្ដែងស្រី Barbie Hsu និងការស្លាប់របស់នាង អតីតស្វាមីរបស់តារាស្រីរូបនេះ ដែលជាពាណិជ្ជករ លោក Wang Xiaofei ត្រូវបានគេនិយាយថា កំពុងព្យាយាមធ្វើជាឪពុកដ៏ល្អម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wang Xiaofei 
Wang Xiaofei 

យោងតាម ប្រភព 163 កាលពីថ្ងៃទី ១៤ ខែកក្កដា កន្លងទៅ អ្នកជំនួញ លោក Wang Xiaofei បាននាំកូនពីរនាក់របស់ខ្លួន និងភរិយាថ្មី Ma Xiaomei ទៅកាន់ Inner Mongolia ដើម្បីទស្សនាវាលស្មៅ។ នៅក្នុងរូបភាព ដែលបានថតនោះ គ្រួសារទាំងមូលបានផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ដើម ជិះសេះនៅលើវាលស្មៅ និងថតរូបជាមួយគ្នា។ ខណៈពេលឈរក្បែរឪពុក Xiao Yue'er មើលទៅមានភាពស្រស់ស្រាយ ក្មេង​ស្រី​តូច​នេះ​ ពាក់​អាវ​ម៉ុងហ្គោលី​ពណ៌​ខ្មៅ មើលទៅកម្ពស់ខ្ពស់ ​និងរូបរាង​ស្ដើង​ជាង​មុន។ ក្មេង​ស្រី​តូច​ បាន​ជជែក​គ្នា​យ៉ាង​សប្បាយ ជាមួយ​ឪពុក​នាង។

Wang Xiaofei និង កូនស្រី
Wang Xiaofei និង កូនស្រី

នៅលើ Weibo ទស្សនិកជនជាច្រើន បានបញ្ចេញមតិថា អ្នកជំនួញ Wang Xiaofei កំពុងព្យាយាមធ្វើជាឪពុកដ៏ល្អម្នាក់ បន្ទាប់ពីជួបការលំបាកក្នុងជីវិត ព្រមទាំងសង្ឃឹម​ថា កសាងគ្រួសារថ្មី ​​ជាមួយ​ប្រពន្ធ​ថ្មី​ រូបលោក នឹងចិញ្ចឹម​កូន​ទាំង​ពីរ​ ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei និង ភរិយាថ្មី
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T