កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រី របស់តារាសម្តែងស្រី Katie Holmes និង តារាសម្ដែង លោក Tom Cruise បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងស្ទីលម៉ូដប្លែកៗរបស់នាង នៅពេលដើរជុំវិញផ្លូវ ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ Suri Cruise បានចេញទៅក្រៅ កាលពីចុងសប្តាហ៍មុន ដោយតុបតែងខ្លួន ក្នុងឈុតអាវខ្លីដែលទាញឡើងពីលើផ្ចិត រួមជាមួយនឹងខោខ្លីត្រឹមជង្គង់ ដែលជាស្ទីលបែបសាមញ្ញ និងមានភាពស្វាហាប់ ដែលនាងចូលចិត្ត។

មួយថ្ងៃមុន Suri បានមកជាមួយនឹងអាវរឹប និងសំពត់ខ្លី ដោយ រួមបញ្ចូលគ្នានូវសម្លៀកបំពាក់យុវវ័យ ជាមួយនឹងកាបូបខ្លីពណ៌ត្នោតក្រហម ស្បែកជើងប៉ាតា Pony ។ នៅដើមសប្តាហ៍ Suri បានជ្រើសរើសអាវយឺតបិទស្មា និងខោកីឡាពណ៌ខៀវ។ នាងបានរមូរអាវរបស់នាងទៅខាងក្នុង ដោយបង្ហាញឱ្យឃើញនូវផ្ចិតរបស់នាង និងដងខ្លួនដ៏ស្រទន់។


មិនថា ស្លៀកសំលៀកបំពាក់ច្នៃម៉ូដ ឬតុបតែងខ្លួនបែបស៊ីវីល័យ Suri នៅតែត្រូវបានគេសរសើរចំពោះស្ទីលបែប Clean Girl របស់នាង ដែលបានល្បីពេញ TikTok ដោយបង្ហាញរូបរាងបែបសាមញ្ញ ឆើតឆាយ និងសុខភាពល្អ ប៉ុន្តែនៅតែស្អាត និងទាក់ទាញ។ លើសពីនេះ រូបនាង តែងតែបង្ហាញភាពលេចធ្លោ លើសម្រស់ធម្មជាតិ ដែលទទួលបានមកពីឪពុកម្តាយរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖













