កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez និង គូស្នេហ៍ ដែលជាតន្ត្រីករ លោក Benny Blanco ត្រូវបានគេរាយការណ៍ថា នឹងរៀបចំពិធីរៀបការ នៅខែកញ្ញា ខាងមុខនេះ ដោយមានតារាជាច្រើនបានអញ្ជើញឲ្យចូលរួម រួមទាំង Taylor Swift ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាម Dailymail បានដកស្រង់ប្រភពជាច្រើន ដែលនិយាយថា Selena Gomez និង Benny Blanco គ្រោងនឹងរៀបចំពិធីមង្គលការ រយៈពេលពីរថ្ងៃ នៅខែកញ្ញា ក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ា ហើយគូស្នេហ៍មួយគូនេះ ក៏បានផ្ញើលិខិតអញ្ជើញអាពាហ៍ពិពាហ៍ តាមរយៈអ៊ីមែល។

ទោះបីជា វានឹងក្លាយជាពិធីឯកជនក៏ដោយ ក៏បញ្ជីភ្ញៀវនឹងនៅតែរួមបញ្ចូលតារាល្បីៗជាច្រើន។ យោងតាមប្រភពបានឱ្យដឹងថា ភ្ញៀវដែលត្រូវបានអញ្ជើញ រួមមាន Taylor Swift និងមិត្តប្រុសរបស់នាង Travis Kelce ក៏ដូចជាមិត្តរួមការងាររបស់ Selena ក្នុងរឿង Only Murders in the Building ។ លើសពីនេះ ពួកគេក៏បានអញ្ជើញសិល្បករកំពូលៗជាច្រើននៅក្នុងឧស្សាហកម្មតន្ត្រី ដែលជាមិត្តភក្តិរបស់ Benny Blanco ។
ប្រភពមួយទៀត បាននិយាយថា ពិធីមង្គលការនឹងប្រព្រឹត្តទៅតាមរចនាប័ទ្មហូលីវូដបុរាណ ហើយគូស្នេហ៍មួយគូនេះ បានក្រើនរំលឹកភ្ញៀវឱ្យនាំយករបស់របរមកស្នាក់នៅ សម្រាប់ពិធីជប់លៀងរយៈពេលពីរថ្ងៃ។

យោងតាមគេហទំព័រព័ត៌មាន Selena និង Benny បានជ្រើសរើសខែកញ្ញា ដើម្បីរៀបចំពិធីមង្គលការ ព្រោះវាសាកសមនឹងកាលវិភាគការងាររបស់ពួកគេ។ គូស្នេហ៍ និងភ្ញៀវរបស់ពួកគេ ត្រូវបានគេនិយាយថា មានភាពមមាញឹកខ្លាំងនៅចុងឆ្នាំ ដូច្នេះពេលវេលាដ៏ល្អ សម្រាប់រៀបចំពិធីមង្គលការ គឺនៅដើមរដូវស្លឹកឈើជ្រុះ។ ប្រភពទីបី បាននិយាយថា Selena ស្រលាញ់ពេលវេលានៃការភ្ជាប់ពាក្យ ប៉ុន្តែនាងសុបិនចង់រៀបការជាយូរមកហើយ។ ចុងឆ្នាំគឺជាពេលវេលាដ៏មមាញឹក មិនត្រឹមតែសម្រាប់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្រាប់ភ្ញៀវជាច្រើនផងដែរ ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











