កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងមុខរបស់នាង ដែលបង្ហាញសញ្ញានៃភាពចាស់ យ៉ាងច្បាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងស្រី Song Hye Kyo បានចូលរួមក្នុងព្រឹត្តិការណ៍ Chaumet ក្នុងនាមជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកគ្រឿងអលង្ការប្រណីតលំដាប់ខ្ពស់ នៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២០ ខែមិថុនា។

យ៉ាងណាមិញ នៅក្នុងរូបថតដែលថតដោយអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍នោះ មុខរបស់ Song Hye Kyo បានបង្ហាញយ៉ាងច្បាស់ នូវស្នាមជ្រួញគួរឱ្យកត់សម្គាល់។ ទស្សនិកជនមួយចំនួន បានបញ្ចេញមតិថា សម្រស់របស់តារាស្រីរូបនេះ បានបង្ហាញសញ្ញាភាពចាស់នៃអាយុជាង ៤០ ឆ្នាំ។ តែទោះជាយ៉ាងណា ក៏មានមនុស្សជាច្រើន បានលើកឡើងពីរឿងនេះថា នេះសម្រស់ធម្មជាតិ សមាមាត្ររាងកាយរបស់នាង នៅតែល្អឥតខ្ចោះ។

ដោយឡែក នៅលើ Instagram តារាសម្ដែងស្រី Song Hye Kyo ក៏បានអាប់ដេតរូបភាពដ៏ស្រស់ស្អាត នៃសកម្មភាពរបស់នាងនៅអឺរ៉ុប រួមទាំងប្រទេសអេស្ប៉ាញផងដែរ ជាមួយនឹងឈុតដ៏ស្រស់ស្អាត រំលេចរាងស្លីម យ៉ាងលេចធ្លោ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖















