រូបភាពថ្មី Jay Chou បង្ហាញភាពស្រស់សង្ហា ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/9e/9e2cb4b9938b3d27f2f79d7244e5c37ea1aa1999.jpg
តារា & កម្សាន្ដ

 ២០-មិថុនា-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

តារាចម្រៀងប្រុស លោក Jay Chou ត្រូវបានទស្សនិកជនចាប់អារម្មណ៍ និងបង្ហាញការអាណិត នៅពេលឃើញរូបលោកកំពុងប្រឈមនឹងជំងឺជំងឺរលាកសន្លាក់ឆ្អឹង ។

កម្សាន្ត៖ តារាចម្រៀងប្រុស លោក Jay Chou ហាក់មានការលំបាក ក្នុងការធ្វើចលនា ដែលគេជឿថា បណ្តាលមកពីជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jay Chou
Jay Chou

ថ្មីៗនេះ យោងតាមប្រភព Sinchew បានរាយការណ៍ថា ទស្សនិកជនមួយចំនួនបានឃើញ តារាចម្រៀងប្រុស លោក Jay Chou នៅលើដងផ្លូវនៃប្រទេសជប៉ុន នាពេលថ្មីៗនេះ។ តារា​ប្រុស​រូប​នេះ​ ត្រូវ​បាន​គេ​ពណ៌នា​ថា ​មាន​ខ្នង​ទ្រវែង​បន្តិច ពុក​ចង្កា​ពណ៌​ប្រផេះ​បន្តិច ពិបាក​ដើរ និង​ត្រូវការ​អ្នក​ជួយ​លោករាល់​ជំហាន ។ ពេល​ឃើញ​អ្នក​ថត​រូប​ តារាប្រុសរូបនេះ មើលទៅហាក់​​មិន​ស្រួល​ក្នុងខ្លួន។ អ្នក​ទស្សនា​បាន​បញ្ចេញ​មតិ​ថា តាម​រយៈ​វីដេអូ Jay Chou មើល​ទៅ​ចាស់ ពុក​ចង្កា​របស់​លោក​ប្រផេះ ហើយ​មើលទៅ​ខ្វះ​កម្លាំង។

Jay Chou 
Jay Chou 

Jay Chou ត្រូវ​បាន​គេ​និយាយ​ថា កំពុងរងទុក្ខ ដោយ​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ ដែល​លោក​កំពុង​ត្រូវ​បាន​ព្យាបាល។ ពេលខ្លះ ការឈឺចាប់ខ្លាំងពេក រហូតដល់ដេកមិនលក់។ បន្ទាប់ពីរូបភាព និងវីដេអូជាច្រើនត្រូវបានបង្ហោះ អ្នកទស្សនាជាច្រើន បានអាណិតលោក Jay Chou និងបានចែករំលែកពីបញ្ហាដែលបណ្តាលមកពីជំងឺរលាកសន្លាក់ឆ្អឹង របស់ពួកគេ។

Jay Chou
Jay Chou

យោងតាម ​​Ettoday បានលើកឡើងថា Jay Chou មានជំងឺរលាកសន្លាក់ឆ្អឹង (AS) តាំងពីលោកនៅក្មេង។ ជំងឺរលាករ៉ាំរ៉ៃបាននៅជាមួយលោកអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយបានប៉ះពាល់ដល់ជីវិតនិងអាជីពរបស់លោកយ៉ាងខ្លាំង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T