ស្វាមី សាន់ឆាយ ចង់ធ្វើរឿងមួយនេះ ដើម្បីនាង ក្រោយ ទទួលមរណភាព ជាង ៤ខែ

//s9.kh1.co/b7/b71597a3544798abced3ae16ce0ab310b606da79.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២៥ ៨ព្រឹក · ៧ ម៉ោងមុន

លោក DJ Koo បានទៅមើលគម្រោងផ្ទះលក់មួយចំនួន នៅតំបន់ក្បែរ ទីកន្លែងបញ្ចុះធាតុរបស់ Barbie Hsu ដើម្បីនឹករឭកដល់នាង។

កម្សាន្ត៖ បើយោងតាមប្រភព Zaobao បានឲ្យដឹង លោក DJ Koo ដែលជាស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បានទៅមើលគម្រោងផ្ទះលក់មួយចំនួន នៅតំបន់ក្បែរ Kim Bao Son ដែលជាកន្លែងបញ្ចុះធាតុរបស់ Barbie Hsu។ មនុស្ស​ជា​ច្រើន​មាន​ការ​រំជួលចិត្ត ដោយ​ចាត់​ទុក​ថា​ នេះ​ជា​ទង្វើ​នៃ​ការ​បង្ហាញ​ក្ដី​ស្រលាញ់ និង​ការ​នឹក​រឭក​ចំពោះ​ភរិយា​ ​របស់​ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo

យ៉ាងណាមិញ នៅពេលសាកសួរអំពីព័ត៌មាននេះ ម្តាយរបស់ Barbie Hsu គឺអ្នកស្រី Hoang Xuan Mai បានចែករំលែកជាមួយសារព័ត៌មានថា៖ «ខ្ញុំមិនដែលឮពីរឿងនោះទេ។ ប៉ុន្តែគាត់ពិតជាស្រលាញ់ Barbie Hsu ណាស់»។

Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo

ចាប់តាំងពី តារាសម្ដែងស្រី Barbie Hsu បានទទួលមរណភាព ហើយត្រូវបានបញ្ចុះនៅ Kim Bao Son មក លោក DJ Koo បានទៅលេងទីបញ្ចុះសពជាញឹកញាប់។ នេះត្រូវបានចែករំលែកដោយមិត្តភក្តិជិតស្និទ្ធរបស់គ្រួសារនិងម្តាយរបស់ តារាស្រីរូបនេះ។ មនុស្សមួយចំនួនក៏បានជួប DJ Koo ដោយចៃដន្យនៅទីនេះ ពីរដង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
Barbie Hsu និង ស្វាមី DJ Koo
DJ Koo
DJ Koo
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T