កម្សាន្ត៖ តែងតែធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍តុបតែងខ្លួន របស់តារាសម្ដែងស្រី និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតបែបទាន់សម័យ មានភាពទាក់ទាញនិងស្រស់ស្អាត មិនថាពេលចេញកម្សាន្ត ឬចូលរួមកម្មវិធីផ្សេងៗ នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាសម្ដែងស្រី និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ នៅតែអាចទាក់ទាញចិត្តអ្នកគាំទ្រជាច្រើន ដោយបានបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដោយរូបនាងបានចេញមកក្នុងឈុតពណ៌ក្រហមបែបប្រពៃណី យ៉ាងសមសួន បញ្ចេញសម្រស់យ៉ាងមានមន្តស្នេហ៍ និងក្មេងជាងវ័យ ទៀតផង។

យ៉ាងណាមិញ តាមរយៈការបង្ហាញលើកនេះ តារាស្រីរូបនេះ នៅតែទទួលបានការពេញចិត្ត និងសរសើរពីហ្វេនៗ ចំពោះភាពលេចធ្លោ ពោរពេញដោយភាពទាក់ទាញ របស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








