កម្សាន្ត៖ តារាចម្រៀងស្រី Demi Lovato និងស្វាមី កំពុងបង្ហាញភាពរីករាយ ដោយបានទៅក្រេបទឹកឃ្មុំដ៏រ៉ូមែនទិកនៅលើកោះត្រូពិចមួយ បន្ទាប់ពី អ្នកទាំងពីរបានរៀបការរួច កាលពីខែមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅលើ Instagram នៅថ្ងៃទី ១៦ ខែមិថុនា កន្លងទៅនេះ តារាចម្រៀងស្រី Demi Lovato បានចែករំលែករូបថតពីវិស្សមកាលរបស់នាង ជាមួយស្វាមី ដែលទើបរៀបអាពាហ៍ពិពាហ៍ ដែលជាតន្ត្រីករ Jutes ។ តារាចម្រៀងស្រីវ័យ ៣២ ឆ្នាំរូបនេះ បានបង្អួតរូបរាង ក្នុងឈុតប៊ីគីនី នៅលើឆ្នេរដ៏រ៉ូមែនទិក។ នាង និង Jutes ក៏បានបង្ហាញភាពផ្អែមល្ហែម ដោយបានថើបគ្នា ពេលកំពុងញ៉ាំអាហារពេលល្ងាចនៅមាត់សមុទ្រ និងមើលទៅមានភាពស្និទ្ធស្នាល ខណៈពេលដើរលេងដើម្បីគយគន់ទេសភាព។

នៅក្រោមការបង្ហោះរបស់ Demi ស្វាមីរបស់នាង Jutes បានបញ្ចេញមតិថា «ប្រពន្ធជាទីស្រឡាញ់ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់!»។ អ្នកគាំទ្រជាច្រើន ក៏បានសរសើររូបថតនិងភាពផ្អែមល្ហែមរបស់គូស្នេហ៍ដែលទើបនឹងរៀបការមួយគូនេះ ផងដែរ។

គួររំឮកផងដែរថា តារាចម្រៀងស្រី Demi Lovato បានរៀបការជាមួយ Jutes កាលពីថ្ងៃទី ២៥ ខែឧសភា។ ដោយតារាចម្រៀងរូបនេះ បានពាក់រ៉ូបសូត្រ Vivienne Westwood យ៉ាងស្រស់ស្អាត ក្នុងពិធីមង្គលការដែលធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








