កម្សាន្ត៖ តារាចម្រៀងស្រី Britney Spears បានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញរូបភាព បង្ហាញឲ្យឃើញពីកម្ពស់របស់កូនប្រុសនាង Jayden ក្នុងអាយុ ១៨ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅលើ Instagram នៅថ្ងៃទី ១៥ ខែមិថុនាកន្លងទៅនេះ តារាចម្រៀងស្រី Britney Spears បានបង្ហោះរូបថតជាមួយកូនប្រុស នៅផ្ទះរបស់នាង ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ម្តាយ និងកូនប្រុស បានបង្ហាញពីភាពរីករាយថតរូបរួមគ្នា និងថតរូប Selfie នៅមុខកញ្ចក់ បន្ទាប់ពី ចូលព្រះវិហារនៅថ្ងៃបុណ្យឪពុក។ Jayden បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងកម្ពស់ដ៏អស្ចារ្យរបស់ខ្លួន នៅពេលឈរក្បែរម្តាយដែលមានកម្ពស់ ១.៦៣ ម៉ែត្រ។

Britney បានបង្ហាញឱ្យឃើញថា Jayden ឥឡូវនេះ មានកម្ពស់ ១.៩១ ម៉ែត្រ។ នាងបានសរសេរថា «តើខ្ញុំនឹងតក់ស្លុតដល់ពេលណា? វាមិនគួរឱ្យជឿសោះ! ខ្ញុំពិតជាសំណាងណាស់!» នាងបានសរសេរជាមួយនឹងវីដេអូដែលកូនប្រុសរបស់នាងបើកឡានជុំវិញទីក្រុង។
គួរបញ្ជាក់ផងដែរថា Britney Spears មានកូនប្រុសពីរនាក់ជាមួយអតីតស្វាមី អ្នករាំ Kevin Federline, Sean Preston អាយុ ១៩ ឆ្នាំ និង Jayden អាយុ ១៨ ឆ្នាំ។ កូនទាំងពីររបស់នាងភាគច្រើនរស់នៅជាមួយ Kevin ហើយបានផ្លាស់ទៅ Hawaii ជាមួយគ្រួសារថ្មីរបស់ឪពុកពួកគេនៅឆ្នាំ ២០២៣។ Sean Preston និង Jayden មានការកាត់ផ្តាច់ទំនាក់ទំនងជាមួយ Britney រយៈពេល ២ ទៅ ៣ឆ្នាំ ដោយសារតែការមិនចុះសម្រុងគ្នាមួយចំនួន មុនពេលផ្សះផ្សាគ្នាកាលពីចុងឆ្នាំមុន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






