តាមពាក្យសន្យា វណ្ណដា ប្រកាសផលិត Time To Rise 2 កាន់តែពិសេស ចេញជាអាល់ប៊ុមតែម្ដង

//s9.kh1.co/8c/8c1e4f0fbfbd21a06877cb3895efe5acd141778b.png
តារា & កម្សាន្ដ

 ១១-ឧសភា-២០២៥ ១១ព្រឹក · មួយថ្ងៃមុន

វណ្ណដា បានប្រកាសនិយាយអំពីការផលិត Time To Rise 2 តាមពាក្យសន្យាដែលបាននិយាយជាមួយអ្នកគាំទ្រ។

កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងរ៉េប ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា វណ្ណដា បានប្រកាសនិយាយអំពីការផលិត Time To Rise 2 តាមពាក្យសន្យាដែលបាននិយាយជាមួយអ្នកគាំទ្រ។ លើសពីអ្វីដែលបានសន្យាទៅទៀតនោះ វណ្ណដា ប្រកាសថា នឹងចេញជាអាល់ប៊ុមតែម្ដង ដោយថតចេញជាវីដេអូចម្រៀងដ៏អស្ចារ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វណ្ណដា
វណ្ណដា

តាមរយៈការប្រកាសរបស់តារារ៉េបរូបនេះ បានសរសេរដូចតទៅ៖ "ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពខ្ញុំនៅចាំសន្យារបស់ខ្ញុំថានឹងផលិតបទចម្រៀង Time To Rise 2។ ខ្ញុំសូមអរគុណដល់ការគាំទ្រនិង ផ្តល់ក្តីស្រលាញ់យ៉ាងធំធេងចំពោះបទ «Time To Rise» ពិសេសផ្តល់ការគោរព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនទៅកាន់លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ នៃយើងគ្រប់គ្នា។

តារារ៉េប វណ្ណដា និង លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ
តារារ៉េប វណ្ណដា និង លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ

តាមពិតទៅ ខ្ញុំបានគិតនិងផលិតមិនមែនត្រឹមតែមួយបទនោះទេ សម្រាប់ «Time To Rise 2» ផ្ទុយទៅវិញនោះខ្ញុំបានបំបែក Time To Rise 2 ទៅជាមួយalbumតែម្តង ដែលអត្ថន័យ និង អត្ថរស ឆ្លុះបញ្ចាំងពីការយល់បន្ថែមពីពាក្យថា Time To Rise ក្នុងនោះមានបទចម្រៀង “អាត្មា”ជាឧទាហរណ៍ និងមានអាល់ប៊ុមឈ្មោះថា ត្រីវិស័យទី៣ “វិលត្រលប់ទៅសុវណ្ណភូមិ”TREYVISAI lll “RETURN TO SOVANNAPHUM“ ទន្ទឹមនឹងនោះដែរ សំឡេង អារម្មណ៍ និង អត្ថន័យដែលខ្ញុំបានបញ្ចូល ទៅក្នុងអាល់ប៊ុមនេះ គឺខ្ញុំផ្តោតទៅលើវប្បធម៌ និងសិល្បៈខ្មែរដ៏ផូរផង់ ដែលដូនតាយើងបានបន្សល់ទុកឱ្យ។

តារារ៉េប វណ្ណដា និង លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ
តារារ៉េប វណ្ណដា និង លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ

ខ្ញុំ និងបារមី បានគិតថា បើគ្មានវត្តមានលោកតា ពួកយើងនឹងមិនដាក់ឈ្មោះចម្រៀង ឬ album ថា Time To Rise 2 ទេ ព្រោះគ្មានអ្វីមកជំនួសគាត់បានឡើយ។ កិត្តិនាមលោកតានឹងរស់នៅក្នុងចិត្ត កូនចៅជារៀងរហូតជាមួយបទ «Time To Rise» ដែលជាស្នាដៃមិនអាចបំភ្លេចបាន រួមនឹងស្នាដៃ ជាច្រើនទៀតដែលលោកគ្រូព្រឹទ្ធាចារ្យ បានបន្សល់ទុក សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។ក្នុងពេលឆាប់ៗនេះ ជំនួសឱ្យ Time To Rise 2 ខ្ញុំនឹងមានវីដេអូ ចម្រៀងផ្លូវការឈ្មោះ «សុវណ្ណភូមិ» ដែលនឹងចេញនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥។ នេះជា Music Video ដ៏ធំបំផុតរបស់ខ្ញុំក្នុងឆ្នាំនេះ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត គាំទ្រ។"

ប្រភព៖ Vann Da - វណ្ណដា

វណ្ណដា
វណ្ណដា
គង់ ណៃវណ្ណដា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T