កម្សាន្ត៖ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ម្ចាស់បទ "មាន់ស្រែ" តារាស្រី រ៉ាប៊ី បានសំពះផ្ទឹម ចូលរោងការតាមប្រពៃណីខ្មែរ ជាមួយកីឡាករបាល់ទាត់ដីល្បីល្បាញកូនកាត់បរទេស Nick Taylor ដែលទទួលបានការជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្វីដែលគួរឲ្យរំភើបទៅទៀតនោះ កូនក្រមុំ បានសរសេរចម្រៀងមួយបទជូនទៅកាន់កូនកម្លោះ ដែលមានចំណងជើងថា បានទេអូនសុំប៉ុណ្ណឹង ដែលមានអត្ថន័យពិតជាផ្អែមល្ហែមមែនទែន ដែលបទនេះ ជាកាដូទុកឲ្យស្វាមីស្ដាប់រហូតតទៅ។

មិនតែប៉ុណ្ណោះ បទចម្រៀងនេះ អមជាមួយនឹងវីដេអូនៃពិធីមង្គលការរបស់ រ៉ាប៊ី និង Nick ដែលធ្វើឲ្យបទនេះ ស្ដាប់ទៅកាន់តែពិរោះ យល់អត្ថន័យជ្រាលជ្រៅនៃក្ដីស្រឡាញ់របស់អ្នកទាំងពីរ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រនាំគ្នាសរសើរអំពីបទចម្រៀងមួយនេះថាពីរោះខ្លាំងមែនទែន ពិសេសគឺបានមើលវីដេអូចម្រៀងទៀត ធ្វើឲ្យបទនេះកាន់តែល្អ៕

រូបភាពពី៖ Image Hunter Photography
សូមទស្សនាបទចម្រៀងខាងក្រោមនេះ៖