នៅចាំ កែវ សុវណ្ណី តួក្នុងរឿង«ខ្មោចម្ដាយដើម»ទេ? ខួបកំណើតកូនស្រីឆ្នាំនេះ នាងជូនកូនដើរលេងដល់ក្រៅប្រទេស ទុកជាកាដូ

//s9.kh1.co/0c/0c65ec93e3bdd66bf3ec06705d3feaf791167784.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

ច្រើនឆ្នាំហើយ ដែលតារាសម្ដែងស្រី អ្នកនាង កែវ សុវណ្ណី បានរៀបការជាមួយលោក វី វុទ្ធី ហើយពេលនេះមានកូនស្រីធំពេញរូបពេញរាងយ៉ាងស្រស់ស្អាត។

កម្សាន្ត៖ បើនិយាយទៅដល់ តារាស្រីជើងចាស់អ្នកនាង កែវ សុវណ្ណី ដែលត្រូវជាភរិយារបស់តារាសម្ដែងលោក វី វុទ្ធី ប្រិយមិត្តច្បាស់ជាធ្លាប់ស្គាល់ជាមិនខាន។ ពិតណាស់ ស្វាមីភរិយាយមួយគូនេះ ក៏ធ្លាប់សាងស្នាដៃសម្ដែងរួមគ្នា ក្នុងរឿង «ខ្មោចម្ដាយដើម» ដែលជារឿងមួយទទួលបានការកាំទ្រទស្សនាច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើល អ្នកនាង កែវ សុវណ្ណី ទើបតែបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក បង្ហាញភាពរីករាយនឹងស្នាមញញឹម ដែលថតជាមួយកូនស្រី ដែលទៅដើរលេងនៅក្រោប្រទេស។ ក្នុងនោះដែរ គេដឹងថាអ្នកម្ដាយរូបនេះ បាននាំកូនស្រីទៅដើរលេងក្រៅប្រទេស ដើម្បីជាកាដូថ្ងៃកំណើតផងដែរ។ 

រូបភាព
រូបភាព

ស្របពេលដែល អ្នកនាង កែវ សុវណ្ណី បង្ហោះរូបទាំងនេះរួច មានហ្វេន និងមិត្តភក្ដិបានចូលទៅសរសើររូបសម្រស់កូនស្រីតារារូបនេះ និងជូនពរឲ្យអ្នកទាំងពីរដើរលេងសប្បាយរីករាយគ្រប់គ្នាតែម្ដង៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T