កម្សាន្ដ៖ ប្រិយមិត្តដែលនិយមតាមដាន និងទស្សនាវិស័យការប្រកួតបវកញ្ញា នោះលោកអ្នកប្រាកដជាបានស្គាល់ រួចមកហើយអំពីបវកញ្ញារាងតូចច្រឡឹង គឺអ្នកនាង ងិន ម៉ារ៉ាឌី នាងត្រូវបានគេស្គាល់ថា ជាអតីតបវកញ្ញា Miss Universe Cambodia 2021 ហើយនាងទើបតែរៀបមង្គលការរួច កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រវិស័យបវកញ្ញា ផ្ទុះការភ្ញាក់ផ្អើលជាមួយការប្រកួតបវកញ្ញា Miss Grand Thailand 2023 ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រ របស់កម្ពុជាចាប់ភ្លឹកនោះគឺ បេក្ខភាពបវកញ្ញាថៃប្រចាំខេត្ត Pathumthani មានឈ្មោះថា Sophie Siriyakorn Trau គឺអ្នកគាំទ្រសង្កេតមើលយូរៗទៅ ទាំងមុខទាំងរាង ដូចបវកញ្ញាខ្មែរអ្នកនាង ងិន ម៉ារ៉ាឌី បេះដាក់ ប្រៀបដូចកូនភ្លោះអ៊ីចឹង ទាំងដំណើរនៃការដើរ ទម្រង់ផ្ទៃមុខ ជាមួយនឹងការលេងទឹកមុខ គឺដូចគ្នាខ្លាំងមែនទែនតែម្ដង គ្រាន់តែបេក្ខភាពបវកញ្ញាថៃ មានរាងខ្ពស់ ជាងបវកញ្ញាខ្មែរយើងបន្ដិចតែប៉ុណ្ណោះ។
លើសពីនេះ អ្នកលេងបណ្ដាញសង្គម ទាំងអ្នកគាំទ្រវិស័យបវកញ្ញាកម្ពុជាមួយចំនួនធំ ដែលមើលឃើញថាបវកញ្ញាថៃកញ្ញា Sophie Siriyakorn Trau ពិតជាមានសម្រស់ស្រស់ស្អាត និងមានទម្រង់ផ្ទៃមុខ ទាំងរូបរាងគឺពិតជាដូច បវកញ្ញា Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី ខ្លាំងតែម្ដង ស្ទើតែហ្វេនៗយល់ច្រលំ ថានាងទៅប្រកួតម្ដងទៀត ក្នុងកម្មវិធី Miss Grand Thailand 2023 ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







