លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កម្ពុជាទាមទារឱ្យសារព័ត៌មាន និងបណ្ដាញសង្គមថៃបញ្ឈប់ជាបន្ទាន់ រាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យស្ថានការណ៍មានភាពតានតឹង ដើម្បីឈានទៅសម្រេចសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងសងខាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់ប្រភេទ សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។

លើសពីនេះទៅទៀត លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា «កម្ពុជាក៏សូមទាមទារឱ្យសារព័ត៌មាន និងបណ្ដាញសង្គមថៃបញ្ឈប់ជាបន្ទាន់ រាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យស្ថានការណ៍មានភាពតានតឹង ល្អក់កករដែលមិនឆ្លុះបញ្ចាំងដល់ឆន្ទៈ នៃប្រទេសទាំងពីរដែលកំពុងធ្វើការដោះស្រាយដោយសន្តិវិធី ដើម្បីនាំមកវិញនូវសុខសន្តិភាពជូនប្រជាជនទាំងសងខាង»។
បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជានៅតែបន្តរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្ដីថ្លៃថ្នូរ និងអធិតេយ្យភាពរបស់យើងដោយមិនងាករេដាច់ខាត និងនូវតែប្ដេជ្ញាចិត្តក្នុងការដោះស្រាយវិវាទ ដោយសន្តិវិធីតាមរយៈមធ្យោបាយផ្លូវច្បាប់ ការទូត និងអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃដោយភាពច្បាស់លាស់ ស្មោះត្រង់ សុចរិត ម៉ត់ចត់ មិនរួញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយកងកម្លាំងប្រដាប់អាវុធផងដែរ ដើម្បីធ្វើឱ្យស្ថានភាពប្រសើរឡើងឆាប់រហ័ស៕
ប្រភព៖ ក្រសួងព័ត៌មាន