អ្នកនាំពាក្យក្រសួងការពារជាតិបន្តអះអាងថា ភាគីកម្ពុជាបានអនុវត្តន៍ដោយស្មោះត្រង់នូវបទឈប់បាញ់ ដែលបានចូលជាធរមាន

//s9.kh1.co/68/68b9bdf4a8d7874444db9123238fe8bf51cfc24c.jpg
សង្គម

 ០២-សីហា-២០២៥ ៩ព្រឹក · ១១ ម៉ោងមុន

លោកជំទាវ ឧត្តមសេនីយឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអះអាងថា ខាងភាគីកម្ពុជា បានអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ដែលបានចូលជាធរមានកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

លោកជំទាវ ឧត្តមសេនីយឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអះអាងថា ខាងភាគីកម្ពុជា បានអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ដែលបានចូលជាធរមានកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចបាននូវផ្លែផ្កាជាជំហានៗ ជាពិសេស កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានបោះជំហានមួយកម្រិតថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍បទឈប់បាញ់ នោះគឺក្រុមសង្កេតការណ៍អាស៊ានអន្តរកាល បានចុះពិនិត្យនៅតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ ដែលក្រុមសង្កេតការណ៍អាស៊ានអន្តរកាលនេះមានចំនួន៣ប្រទេស រួមមាន អនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ជាសមាជិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/59/5970d07be62953b204a28353f656f1e9d16366e2.jpg

ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តមសេនីយឯក ម៉ាលី សុជាតា បានថ្លែងថា ក្នុងជំនួបជាមួយឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាល បានទស្សនាបទបង្ហាញអំពីស្ថានភាពនៅក្នុងតំបន់បន្ទាប់ពីមានបទឈប់បាញ់ត្រូវបានអនុវត្តន៍រួមទាំងការជម្រាបជូនផងដែរអំពីលទ្ធផលនៃជំនួបរបស់យោធភូមិភាគទី៤ កម្ពុជា ជាមួយយោធភូមិភាគទី២ថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដោយឡែកនៅថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៥ម្សិលមិញ រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវសេចក្តីសម្រេចមួយក្នុងការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ ដែលទាំងអស់នេះ គឺជាការបង្ហាញនូវឆន្ទៈដ៏ច្បាស់លាស់របស់កម្ពុជាក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារមួយនេះ។

លោកជំទាវ ឧត្តមសេនីយឯកបានឱ្យដឹងទៀតថា ក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធានគឺមានភារកិច្ចសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ ដែលដឹកនាំដោយម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ខណៈដែលកម្ពុជានៅតែបន្តការអំពាវនាវឱ្យភាគីថៃបញ្ជូនប្រឡប់មកវិញនូវកងកម្លាំងរបស់កម្ពុជាចំនួន១៨រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីថៃឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T