កម្សាន្ត៖ Knox ដែលត្រូវបាន គេស្គាល់ថាជា កូនប្រុសរបស់តារាសម្តែងស្រី Angelina Jolie និងតារាសម្តែង Brad Pitt ត្រូវបានទស្សនិកជន មានការចាប់អារម្មណ៍ ជាមួយនឹងរូបរាង ខណៈទើបតែមានអាយុ ១៧ ឆ្នាំ កាលពីប៉ុន្មានថ្ងៃមុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីចុងសប្តាហ៍មុន តារាសម្ដែងស្រី Angelina Jolie ត្រូវបានគេប្រទះឃើញ ជាមួយ Knox នៅ Los Angeles ។ តាមការសង្កេត ឃើញថា តារាសម្ដែងស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងវ៉ែនតា យ៉ាងទាន់សម័យ។ ទន្ទឹមនឹងនេះ កូនប្រុសពៅរបស់នាង Knox បានពាក់អាវយឺតពណ៌ខៀវ ។

គេអាចមើលឃើញថា Knox មានកម្ពស់ខ្ពស់ជាងម្ដាយរបស់ខ្លួន ដោយមានរូបរាងដូចតារាម៉ូដែល ខណៈទើបតែមានអាយុ ១៧ ឆ្នាំ នៅថ្ងៃទី ១២ ខែកក្កដា កន្លងទៅនេះ។ គួរកត់សម្គាល់ថា ឥឡូវនេះ Knox ដឹងពីរបៀបបើកបរ និងបើកជូនម្តាយ ជុំវិញទីក្រុងដោយទំនុកចិត្ត។
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖







