កម្សាន្ត៖ បើទោះបីជាមានភាពស្ងប់ស្ងាត់មួយរយៈក្ដី តែសម្រាប់ទំនាក់ទំនងស្នេហា របស់ តារាចម្រៀងស្រី Selena Gomez និង គូស្នេហ៍ លោក Benny Blanco នៅតែជាទីចាប់អារម្មណ៍របស់ហ្វេនៗអ្នកគាំទ្រជាច្រើន ក៏ដូចជាចង់ឃើញពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនៅលើបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ថ្មីៗនេះ រូបថតថ្មីមួយរបស់ តារាចម្រៀងស្រី Selena បានទាក់ទាញការចាប់អារម្មណ៍ ពីជីវិតដ៏ផ្អែមល្ហែមរបស់នាង។ នៅក្នុងរូបភាពនោះដែរ Selena Gomez បានពាក់អាវទំហំធំជាងខ្លួន ដែលមានពុម្ពអក្សរសរសេរថា «You're my cherry pie» ដែលបោះពុម្ពលើអាវមួយនេះ។

អាវនេះ ត្រូវបានគេដឹងថា បានផ្ញើសារស្នេហារបស់នាង ទៅកាន់គូដណ្តឹង ដែលជាតន្ត្រីករ លោក Benny Blanco ។ នេះជាបទចម្រៀងស្នេហា 'Sunset Blvd' ក្នុងអាល់ប៊ុមរួមគ្នារបស់គូស្នេហ៍មួយនេះ «I Said I Love You First» ។ Benny ក៏បានឆ្លើយតបនៅក្នុងផ្នែក comment ជាមួយនឹងសញ្ញាបេះដូង និងពាក្យថា «My cherry pie»។ អាវនេះ ក៏ជាទំនិញមួយនៅលើគេហទំព័រផ្លូវការរបស់ Selena Gomez ដែលលក់រាយក្នុងតម្លៃ ៣៥ ដុល្លារ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








