កម្សាន្ត៖ ជាមួយនឹងស្ទាយ៍ថ្មីៗ របស់ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា នៅតែធ្វើឲ្យហ្វេនៗជាច្រើន ចូលចិត្ត និងចាប់អារម្មណ៍ ទៅលើភាពស្រស់ស្អាតទាក់ទាញ ក្នុងឈុតទាន់សម័យ ព្រមទាំងបានបង្ហាញពីសម្រស់ក្មេងជាងវ័យរបស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានលេងស្ទាយ៍តែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ខៀវខ្ចី តុបតែងដោយគ្រាប់ត្បូង បង្ហាញរូបរាងស្លីមស្អាត ជាពិសេស បានលេងស្ទាយ៍សក់ រួមទាំងការតែងមុខ ដែលមើលទៅមានភាពស័ក្តិសមគ្នា ជាមួយនឹងឈុតតែម្ដង។

យ៉ាងណាមិញ ក្រោយពីបានឃើញហើយនោះ ក៏មានហ្វេនៗអ្នកគាំទ្រជាច្រើន បានបង្ហាញការពេញចិត្ត សរសើរ ពីសម្រស់ដ៏ស្រស់ស្អាត វ័យក្មេង មានមន្តស្នេហ៍ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖















