NJZ (NewJeans) ប្រឈមមុខនឹងប្រាក់ពិន័យដ៏ធ្ងន់ធ្ងរ បើពួកគេហ៊ានល្មើសការសម្រេចតុលាការ

//s9.kh1.co/6f/6f88d07fd2e244a44d0eb239ed0af4bebbf072ef.jpeg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២៥ ២ល្ងាច · ៣ ថ្ងៃមុន

NJZ ប្រឈមមុខនឹងប្រាក់ពិន័យដ៏ធ្ងន់ធ្ងរ បើពួកគេហ៊ានល្មើសការសម្រេចតុលាការ

កូរ៉េខាងត្បូង៖ នៅថ្ងៃទី 30 ខែឧសភា នាយកដ្ឋានកិច្ចការរដ្ឋប្បវេណីទី 52 នៃតុលាការក្រុងសេអ៊ូលកណ្តាល បានលាតត្រដាងថា NJZ មិនអាចធ្វើសកម្មភាពដោយមិនពិគ្រោះជាមួយភ្នាក់ងារ ADOR បាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម NJZ ​​មិនត្រូវចូលរួមក្នុងសកម្មភាពក្នុងឧស្សហកម្មកម្សាន្ត ដោយឯករាជ្យ ឬតាមរយៈភាគីទីបីដោយគ្មានការអនុញ្ញាតពី ADOR ទេ រហូតដល់សាលក្រមដំបូងស្តីពីសុពលភាពនៃកិច្ចសន្យាត្រូវបានប្រកាស។

https://s9.kh1.co/__image/w=650,h=352,q=100/de/def79a6af132e226b59ec36ec1b06f0e4048cc72.png

តុលាការក៏បានប្រកាសនូវឃ្លាជាកាតព្វកិច្ចដែលបញ្ជាក់ថា ប្រសិនបើសមាជិកក្រុមទាំងអស់បំពានលើសេចក្តីសម្រេចនោះ ពួកគេត្រូវតែសងការខូចខាត ADOR ₩1.00 ពាន់លានវ៉ុន (ប្រហែល 729,000 ដុល្លារអាមេរិក) ជាការខូចខាតក្នុងការបំពានណាមួយ។

https://s9.kh1.co/__image/w=650,h=975,q=100/b7/b73752bc95dbe123d898d9ab50507627174eb276.png

ពួកគេបានបន្ថែមថា NJZ នឹងត្រូវទទួលបន្ទុកផ្នែកច្បាប់នៃការដាក់ពាក្យបណ្ដឹង ដោយឡែកពីសេចក្តីសម្រេចនៃដីកាបង្គាប់ បណ្តឹងរបស់ ADOR ដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យាក៏កំពុងដំណើរការដែរ ហើយអំណះអំណាងផ្ទាល់មាត់ទីពីរ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី 5 ខែមិថុនា។

អ្នក​និយម​លេង​អ៊ីនធឺណិត​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ចំនួន​ដែល NJZ ​ត្រូវ​បង់​ប្រសិន​ បើ​ពួកគេ​បំពាន​លើ​ការ​សម្រេច​របស់​តុលាការ៕

ប្រភព៖ Koreaboo

https://s9.kh1.co/__image/w=650,h=366,q=100/ac/ac0e68b90314870708cb133ed796c030311c0f7c.png
https://s9.kh1.co/__image/w=650,h=429,q=100/21/2126d5a074c3bdd134905d671d44b01f69511b77.png
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T