កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា HyunA បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអតីតសមាជិកក្រុម B2ST គឺ Yong Jun Hyung និងមានជីវិតគូដ៏មានក្ដីសុខនិងផ្អែមល្ហែម បើទោះបីជាមហាជននាំគ្នារិះគន់នាង ដោយសារស្វាមីនាងធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លិប Burning Sun ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជារឿយៗ គេតែងតែឃើញអ្នកទាំងពីរចេញមកដើរលេង ឬបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាដើម្បីបង្ហាញពីចំណងស្នេហ៍ដ៏រឹងមាំ ដោយកាលពីពេលថ្មីៗទៅនេះ HyunA បានថតកាបូបដែលនាងទទួលបានជាកាដូពីស្វាមី។

ថ្មីៗនេះទៀតសោត HyunA បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនឹង Jun Hyung ជាលក្ខណៈថតនៅកន្លែងថតរូបបែប Photo Booth ជាមួយនឹងស្ទាយ៍ខុសៗគ្នា ដោយស្ទាយ៍មួយក្នុងនោះគឺនាងបានថើបថ្ពាល់ស្វាមីនាង និងបានស្លៀកពាក់ស្ទាយ៍ Swag Swag បែបគូស្នេហ៍ ដែលមើលទៅឆ្លុះបញ្ចាំងឲ្យឃើញពីសុភមង្គលរបស់ពួកគេ៕

