កម្សាន្ត៖ ធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការស្រែកហ៊ោ និងភ្ញាក់ផ្អើល លាយឡំដោយក្តីរីករាយ បន្ទាប់ពីបាន ឃើញតារាសម្ដែងស្រី Mai Davikah បានបង្ហោះរូបថតគូស្នេហ៍ ដ៏ក្ដៅគគុក ជាមួយមិត្តប្រុស លោក Ter Chantavit កាលពីថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងស៊េរីរូបថតមួយឈុតនេះ Mai Davika និង Ter Chantavit បានមកជាមួយនឹងឈុតខ្មៅត្រូវគ្នា ប៉ុន្តែ ខាងតារាស្រី Davikah បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងឈុតអាវក្នុងស៊ិ.ច.ស៊ី បង្អួតរូបរាងតូចស្អាត ខណៈដែល នេះជាម៉ូដសម្លៀកបំពាក់របស់ Ter និង Mai ដែលហ្វេនៗកម្របានឃើញ ផងដែរ។

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រ និងមិត្តភ័ក្ដិក្នុងវិស័យ បានបង្ហាញការចូលចិត្ត លើឈុតរូបថតជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ក៏មានការសង្ស័យ ថាតើរូបថតមួយឈុតនេះរបស់ Ter និង Mai នៅក្នុងគម្រោងអ្វី ឬក៏ជារូបថត Pre-Wedding ដែរឬយ៉ាងណានោះ ហ្វេនៗអ្នកគាំទ្រមានតែត្រូវតាមដានជាបន្តទៀតហើយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖













