Justin ចេញមក សរសើរ ភរិយា បែបនេះ ក្រោយ សម្រាលកូនរួច

//s9.kh1.co/f2/f2ea26f2af06c044b57bc18b34733bccb4f1a557.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២៥ ១២ល្ងាច · ៣ ថ្ងៃមុន

តារាម៉ូដែលស្រី Hailey Bieber បាននិយាយថា ស្វាមីរបស់ខ្លួន ដែលជាតារាចម្រៀង លោក Justin Bieber បានកោតសរសើរនាង នៅពេលដែលបានឃើញ នាងបានឆ្លងកាត់ការសម្រាលកូនដ៏ឈឺចាប់។

កម្សាន្ត៖ តារាម៉ូដែលស្រី Hailey Bieber បាននិយាយថា Justin Bieber ដែលជាស្វាមីនាង បានកោតសរសើរនាង នៅពេលដែលបានឃើញប្រពន្ធរបស់ខ្លួន ឆ្លងកាត់ការសម្រាលកូនដ៏ឈឺចាប់ ហើយជួបប្រទះនឹងផលវិបាកដ៏គ្រោះថ្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hailey និង ស្វាមី Justin
Hailey និង ស្វាមី Justin

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Vogue ចេញផ្សាយនៅថ្ងៃទី ២០ ខែឧសភា កន្លងទៅនេះ តារាម៉ូដែលស្រី Hailey Bieber បាននិយាយអំពីបទពិសោធន៍របស់នាង ក្នុងការសម្រាលកូន និងជីវិតក្រោយពេលសម្រាលកូន ព្រមទាំងការមើលថែកូនប្រុសតូចរបស់នាង ជាមួយស្វាមី Justin BieberHailey បានចែករំលែកថា «ការសម្រាលកូនគឺជារឿងលំបាកបំផុតដែលខ្ញុំធ្លាប់ឆ្លងកាត់»។

Hailey និង ស្វាមី Justin
Hailey និង ស្វាមី Justin

ទោះបីជា បានចំណាយពេល ៩ ខែ ក្នុងការបណ្តុះបណ្តាល និងចូលរួមក្នុងការព្យាបាល ដើម្បីបង្កើនសុខភាពរបស់នាង និងជួយដល់ការសម្រាលកូនក៏ដោយ តែ Hailey បានជួបឧប្បត្តិហេតុដែលមិននឹកស្មានដល់។ តារាស្រីរូបនេះ បាននិយាយថា នៅពេលពរពោះអាយុ ៣៩ សប្តាហ៍ នាងមានការលេចធ្លាយទឹកភ្លោះ ហើយត្រូវបញ្ចោញកន្ត្រាក់ដើម្បីសម្រាល នាងបាននិយាយថា «វាពិតជាឆ្កួត មិនស្រួលចិត្តទាល់តែសោះ។ បន្ទាប់ពីទឹករបស់ខ្ញុំបែក ខ្ញុំសម្រាលកូន ក្នុងរយៈពេលពីរបីម៉ោង ដោយមិនមានការចាក់ថ្នាំ ដើម្បីបន្ថយការឈឺចាប់»។ 

Hailey
Hailey

ប៉ុន្តែនោះមិនមែនជាទីបញ្ចប់ទេ Hailey បានទទួលរងពីការហូរឈាមក្រោយឆ្លងទន្លេ (ស្ថានភាពដែលកើតឡើងក្នុងប្រហែល ១ ទៅ ៥ ភាគរយនៃការសម្រាលកូន) ដែលប្រសិនបើមិនបានព្យាបាលឱ្យបានឆាប់រហ័ស គឺអាចគំរាមកំហែងដល់អាយុជីវិត។ នៅពេលដែលឃើញឈាមយ៉ាងច្រើន Hailey គិតថា នាងនឹងស្លាប់ហើយ។ ប៉ុន្តែ បន្ទាប់ពី ដំណើរការជាច្រើនម៉ោង ភរិយារបស់ Justin មានសុវត្ថិភាព ហើយបានត្រឡប់ទៅរកកូនវិញហើយ។

Hailey
Hailey

Hailey បាននិយាយថា Justin បានកោតសរសើរចំពោះការស៊ូទ្រាំ និងកម្លាំងរបស់នាង អំឡុងពេលសម្រាលកូន ដោយចាត់ទុកភរិយារបស់ខ្លួនថា ជា «ទេពធីតា កំពូលវីរនារី»។ អាពាហ៍ពិពាហ៍របស់ពួកគេ គឺកាន់តែមានភាពរួបរួម នៅពេលដែលពួកគេមានកូន Jack Blues Hailey ក៏បានសរសើរ Justin ថាជាឪពុកដ៏អស្ចារ្យរបស់កូនប្រុស និងជាស្វាមីដែលតែងតែគាំទ្រនាងផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Hailey និង ស្វាមី Justin
Hailey និង ស្វាមី Justin
Hailey
Hailey
Hailey
Hailey
Hailey
Hailey
Justin
Justin
Justin
Justin
Justin
Justin
Justin
Justin
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T