អាយុ៤០ឆ្នាំហើយ តែកុំមើលសម្រស់ Sandara នៅតែស្អាតឆ្វាច ក្មេងសុំខ្មាស

//s9.kh1.co/35/35d1fc50ed3c1255799409c267a02b167f49774d.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

Sandara នៅតែស្រស់ស្អាតសាច់ចាំ មិនស្មានអាយុ៤០សោះ

កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រវិស័យ KPOP ប្រាកដជាបានស្គាល់កញ្ញា Sandara សមាជិកក្រុម 2NE1 ហើយដែលកញ្ញាគឺជា តារាចម្រៀងស្រីសាច់ចាំ ដែលមានសម្រស់ស្រស់ស្អាត និងទេពកោសល្យជាច្រើន ហើយជារឿយៗកញ្ញាតែងតែចេញមកអង្រួនបេះដូងអ្នកគាំទ្រជាមួយនឹងរូបថតស្អាតៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sandara Park 
Sandara Park 

ថ្មីៗនេះ នាថ្ងៃទី១៦ខែឧសភា Sandara បានបន្តធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងសម្រស់របស់នាង បន្ទាប់ពីនាងបានបង្ហោះរូបភាពនាង បង្ហាញខ្លួនក្នុងកម្មវិធីមួយ ដែលនាងបានរាំនិងច្រៀងយ៉ាងរស់រវើក ដែលធ្វើឲ្យអ្នកគាំទ្របានឃើញពីរាងរៅនិងរូបសម្រស់របស់នាង។

Sandara Park 
Sandara Park 

ក្នុងរូបភាពទាំងនេះ Sandara បានពាក់អាវវាលក្លៀកបែប Crop Top បញ្ចេញក្បាលពោះគូជាមួយនឹងខោខោប៊យជើងខ្លី បញ្ចេញក្បាលពោះនិងគល់ភ្លៅដ៏ស្រឡៅស្រឡូន ដោយសក់នាងបានសើមទៀតផង។ យ៉ាងណាក៏ដោយ នាងនៅមានស្នាមញញិមដ៏ស្រស់ស្អាត ជាមួយនឹងការតុបតែងមុខបែបកាចឆ្នាស លាបក្រែមពណ៌ក្រហមដិតនិងពាក់ក្រវិលកងធំៗ។

បន្ទាប់ពីបានឃើញរូបភាពទាំងនេះហើយ អ្នកគាំទ្របានចូលទៅបញ្ចេញមតិកោតសរសើរថានាងពិតជាស្រស់ស្អាតក្មេងជាងវ័យ មើលពីត្រង់ណាក៏មិនដូចមនុស្សស្រីមានអាយុចូលដល់ខ្ទង់៤០ឆ្នាំនោះឡើយ៕

រូបភាពថ្មីរបស់ Sandara Park 
រូបភាពថ្មីរបស់ Sandara Park 
រូបភាពថ្មីរបស់ Sandara Park 
រូបភាពថ្មីរបស់ Sandara Park 

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T