កម្សាន្ត៖ តារាសម្តែងស្រី Angelina Jolie បានទាក់ទាញចាប់អារម្មណ៍ ជាមួយនឹងសម្រស់ដ៏ឆើតឆាយរបស់នាង និងមានមន្តស្នេហ៍ នៅពេលដែលនាង បានត្រលប់ទៅមហោស្រពភាពយន្ត Cannes បន្ទាប់ពី អវត្តមានអស់រយៈពេល ១៤ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងស្រី Angelina Jolie បានចូលរួមការចាក់បញ្ចាំងភាពយន្តអាមេរិក «Eddington» ជាមួយនឹងតារាហូលីវូដជាច្រើននាក់ នៅទីក្រុង Cannes កាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ។

តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងទស្សនិកជន សម្រាប់ការជ្រើសរើសសំលៀកបំពាក់បែបឆើតឆាយ និងគ្រឿងអលង្ការដែលត្រូវគ្នា។ Angelina បានតុបតែងខ្លួន ដោយស្លៀករ៉ូបចោមពុង ពីខូលិកសិនថ្មីរបស់ Brunello Cucinelli ដែលជារ៉ូប មានការរចនាបែបរឹបចង្កេះ និងមានលំនាំប៉ាក់ តុបតែងភ្លឺចែងចាំង ជួយឱ្យនាងមើលទៅកាន់តែលេចធ្លោ នៅលើកម្រាលព្រំក្រហម៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









