កម្សាន្ត៖ តារាសម្តែងស្រី Ruby Lin និង ស្វាមី លោក Wallace Huo បាននាំកូនស្រីអាយុ ៩ ឆ្នាំរបស់ពួកគេទៅមើលកុន ដើរទិញឥវ៉ាន់ និងញ៉ាំការ៉េមជាមួយគ្នាកាលពីថ្ងៃទី ៤ ខែឧសភា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរូបថតជាច្រើនសន្លឹក ដែលត្រូវបានចែករំលែកនៅលើ Weibo បានបង្ហាញថា Ruby Lin និងស្វាមីរបស់នាង បានកាន់ដៃកូនស្រីរបស់ពួកគេ ដើរតាមផ្លូវ។ ក្នុងវ័យ ៩ ឆ្នាំ កូនស្រីតូចរបស់តារាប្រុសស្រីរូបនេះ មានកម្ពស់ប្រហែល ១៤៥ សង់ទីម៉ែត្រ ជាមួយនឹងមុខដ៏ស្រស់ស្អាត។ ខណៈ Ruby Lin បានចងសក់របស់នាងឡើងខ្ពស់ ស្លៀកសម្លៀកបំពាក់បែបសាមញ្ញ ។

បន្ទាប់ពី មើលកុន អ្នកទាំងបី បានទៅផ្សារទំនើប ដើម្បីទិញទឹកដោះគោ នំប៉័ង និងការ៉េមស្ត្របឺរី។ ពេលឪពុកនិងកូនស្រីកំពុងញ៉ាំ Ruby Lin បានជួយកូនស្រីចងសក់។ Paparazzi បាននិយាយថា Wallace Huo ភាគច្រើនដាក់ចង្ការបស់ខ្លួននៅលើដៃ ដោយមើលកូនញ៉ាំ ដោយអាកប្បកិរិយាយកចិត្តទុកដាក់បំផុត។ យ៉ាងណាមិញ ភាពស្និទ្ធស្នាលរបស់គ្រួសារ Ruby Lin បានលុបបំបាត់ពាក្យចចាមអារ៉ាម អំពីបញ្ហាអាពាហ៍ពិពាហ៍របស់ពួកគេ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












