កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនិងលេចធ្លោខ្លាំងណាស់ ដោយកន្លងមក មិនថានាងតុបតែងឬស្លៀកពាក់អ្វីក៏ នាងបានក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីយប់ថ្ងៃទី៥ខែឧសភាកន្លងទៅនេះ Jennie បានបង្ហាញខ្លួនក្នុងកម្មវិធី Met Gala ឆ្នាំ2025 អមជាមួយនឹងតារាចម្រៀងនិងសម្ដែងជាច្រើននាក់ ប៉ុន្តែសម្រស់របស់នាងពិតជាលេចធ្លោនិងត្រូវគេកោតសរសើរខ្លាំង។

ក្នុងនោះ Jennie ចាយរាងជាមួយនឹងឈុតរបស់ Chanel ដែលជាម៉ាកយីហោសម្លៀកបំពាក់នាងធ្វើជាអ្នកតំណាងសាកល គឺជារបៀបរ៉ូបពណ៌ខ្មៅសំយេះស្មា មានរូបផ្កា Chanel នៅចំកណ្ដាលទ្រូង ដៃវែង ដែលរ៉ូបនេះអូសដីនិងឆែកពីមុខ ហើយនាងបានស្លៀកខោខ្មៅវែងពីក្នុងគូជាមួយនឹងស្បែកជើងកែងពណ៌ខ្មៅ។

Jennie ក៏បានបន្ថែមសម្រស់និងភាពទាក់ទាញរបស់នាងជាមួយមួក Chanel ពណ៌សលាយខ្មៅដូចជាមួកបែបគេលេងសៀក ដែលមើលទៅពិតជាស្រស់ស្អាតនិងប្លែកភ្នែកខ្លាំង ជាពិសេសនោះ នាងមើលទៅដូចជានារីអភិជនដ៏ស្រស់ស្អាត៕






ប្រភព៖ billboard