Gigi Hadid និងគូស្នេហ៍ ចេញមកកម្សាន្តជាមួយគ្នា យ៉ាងផ្អែមល្ហែម

//s9.kh1.co/1e/1e96cfe11e0549c7bd6dc5c981e12dc2fa59af62.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០២៤ ៩ព្រឹក · ១៧ ម៉ោងមុន

តារាម៉ូដែលស្រី Gigi Hadid និងគូស្នេហ៍ ដែលជាតារាសម្ដែង Bradley Cooper បានចេញមកបង្ហាញខ្លួនជាមួយគ្នា ពោរពេញដោយភាពផ្អែមល្ហែម។

កម្សាន្ត៖ តារាសម្ដែង Bradley Cooper និងកំពូលតារាម៉ូដែលស្រី Gigi Hadid បានចេញមកបង្ហាញខ្លួនជាមួយគ្នា ដោយស្លៀកសម្លៀកបំពាក់ពណ៌ក្រហម និងស ដែលត្រូវគ្នា ពេលដើរលេងនៅទីក្រុង New York កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gigi Hadid 
Gigi Hadid 

តាមរយៈរូបភាពដែលបានបង្ហាញឡើង តារាម៉ូដែលស្រី Gigi ស្លៀកខោជាមួយ​នឹង​អាវយឺត​មាន​លំនាំ​ពណ៌​ស និង​អាវក្រៅពណ៌​ក្រហម ។ តារាស្រីរូបនេះ ​បាន​រុំ​អាវ​របស់​នាង​ជុំវិញ​ខ្លួន ហើយ​កាន់​អាវ​ក្រៅពណ៌​ស។ ចំណែកឯ គូស្នេហ៍របស់នាង Bradley បានជ្រើសរើសសំលៀកបំពាក់ដូចគ្នានឹងមិត្តស្រីរបស់ខ្លួន ដោយពាក់អាវយឺតពណ៌ក្រហម ខោពណ៌ប្រផេះ ។

Bradley Cooper និង Gigi Hadid 
Bradley Cooper និង Gigi Hadid 

គូស្នេហ៍មួយគូនេះ បាន​ដើរ​លេងតាម​ផ្លូវ​ ក្នុង​អារម្មណ៍​សប្បាយ​រីករាយ មើលទេសភាព និង​ជជែក​គ្នា​លេង​។ Bradley ទាក់ទាញការចាប់អារម្មណ៍ ដោយពុកចង្ការរបស់ខ្លួន ហាក់មានភាពក្រាស់ជាងធម្មតា ។

Bradley Cooper និង Gigi Hadid បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​តែង​តែ​បង្ហាញ​ខ្លួន​ជាមួយ​គ្នា ​ក្នុង​ទីក្រុង New York ហើយ អ្នក​ទាំង​ពីរ​ក៏​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា ​រួម​ទាំង​វិស្សមកាល​ក្នុង​ប្រទេស​អ៊ីតាលី​ កាល​ពី​រដូវ​ក្ដៅ​មុន​ ផង​ដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Bradley Cooper និង Gigi Hadid 
Bradley Cooper និង Gigi Hadid 
Bradley Cooper និង Gigi Hadid 
Bradley Cooper និង Gigi Hadid 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T