មិនមែន I.Miami ទេ តែ Neymar ចង់ផ្លាស់ទៅកាន់ក្រុមមួយនេះ បើត្រូវចាកចេញពី Al-Hilal ត្រឹមខែ មករា នេះ

//s9.kh1.co/f2/f2c23bd48f441b41b472a903c52cb2bae122738e.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០២៤ ១០ព្រឹក · ៦ ថ្ងៃមុន

មិនមែន I.Miami ទេ តែ Neymar ចង់ផ្លាស់ទៅកាន់ក្រុមមួយនេះ បើត្រូវចាកចេញពី Al-Hilal ត្រឹមខែ មករា នេះ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Neymar Jr. ត្រូវបានគេរាយការណ៍ថា គាត់នឹងបើកចិត្តផ្លាស់ទៅកាន់ទ្រនំចាស់ក្លិប Santos នៅឯស្រុកកំណើតវិញ ប្រសិនបើគាត់ត្រូវចាកចេញពីក្លិប Al-Hilal នៅទីផ្សារដោះដូរខែ មករា ឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr.
Neymar Jr.

ជាការពិតណាស់ Neymar ចាប់តាំងពីចាកចេញពីក្រុម Paris Saint-Germain ផ្លាស់មកកាន់ក្លិប Al-Hilal ដែលជាក្លិបអ្នកមានរបស់ អារ៉ាប៊ីសាអ៊ូឌីត កាលពីរដូវក្តៅឆ្នាំ ២០២៣ កន្លងទៅ រូបគេហាក់ពុំសូវសមប្រកបទាល់តែសោះ ដោយជារឿយៗគាត់តែងតែទទួលរងរបួសញឹកញាប់ ខណៈថ្មីៗនេះបន្ទាប់ពីត្រឡប់មកវិញ ក្រោយសម្រាកនៅក្រៅទីលានអស់រយៈពេលជាង ១ ឆ្នាំ គាត់បានរងរបួសថ្មីមួយ ដោយត្រូវតម្រូវឱ្យសម្រាក់ព្យាបាលរបួស ៤ ទៅ ៦ សប្តាហ៍បន្ថែមទៀត។

យ៉ាងណាមិញ ដោយសារតែភាពមិនល្អប្រសើរបែបនេះ បានធ្វើឱ្យក្លិប Al-Hilal ឥឡូវនេះកំពុងគិតគូចង់ផ្តាច់កុងត្រារបស់ Neymar ដែលនៅសេសសល់ដល់ខែ មិថុនា ឆ្នាំ ២០២៥ ត្រឹមខែ មករា ខាងមុខនេះតែម្តង។

ទន្ទឹមនឹងនេះ សារព័ត៌មានរបស់ ប្រេស៊ីល UOL បានចុះផ្សាយថា Neymar នឹងបើកចិត្តត្រឡប់មក Santos វិញ ប្រសិនបើរូបគេត្រូវចាកចេញពី Al-Hilal មុនពេលកំណត់។ ដោយឡែកក្លិប Santos វិញ ពួកគេក៏ចង់បានខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះត្រឡប់មកវិញផងដែរ ហើយពួកគេបានប្តេជ្ញាចិត្តថា នឹងទៅជួបចរចាជាមួយ Neymar ក្នុងរយៈពេល ២ ខែខាងមុខ៕

Neymar Jr.
Neymar Jr.

ប្រភពGOAL

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T