អាចទេមើលទៅ? Thierry Henry ចុចឈ្មោះ ក្រុមមួយនេះមានភាគរយខ្ពស់ឈ្នះពាន UCL ឆ្នាំនេះ

//s9.kh1.co/17/1746fcd22ae7669293d56f2a746e46307958b964.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០២៤ ៥ល្ងាច · ៥ ថ្ងៃមុន

Thierry Henry ចុចឈ្មោះ ក្រុមមួយនេះមានភាគរយខ្ពស់ឈ្នះពាន UCL ឆ្នាំនេះ

អឺរ៉ុប៖ អតីតវីរបុរសក្រុមកាំភ្លើងធំ Arsenal និង Barcelona លោក Thierry Henry បានបង្ហាញការជឿជាក់ថា ក្រុមអ្នកមានបុណ្យរបស់ លោក Hansi Flick គឺ ជាក្រុមដែលមានភាគរយខ្ពស់ជាងគេក្នុងការឈ្នះពានរង្វាន់ Champions League រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=615,h=409,q=100/03/0311716f6de11751150f800adb039e77b5c0d106.webp

ជាការពិតណាស់ បើយើងនិយាយពី Barcelona នៅក្នុងការប្រកួតប្រជែងពានរង្វាន់ Champions League រដូវកាលនេះ គឺ ពួកគេធ្វើបានល្អច្រើនជាក់ស្តែង ៤ប្រកួតដំបូងក្នុងវគ្គសន្សំពិន្ទុ ពួកគេឈ្នះ៣ ចាញ់១ មាន ៩ពិន្ទុ ឈរលេខរៀងទី៦។

ទាក់ទងនឹងរឿងខាងលើ លោក Henry បាននិយាយថា៖

ខ្ញុំគិតថា Barcelona នឹងមានភាគរយខ្ពស់ឈ្នះ Champions League ព្រោះរយៈពេលពីរឆ្នាំដែលពួកគេបានលេងជាមួយគ្នា និង ការឆ្លងកាត់រដូវកាលដ៏លំបាករបស់ពួកគេកាលពីរដូវកាលមុន ពួកគេនឹងទទួលបានមេរៀនជាច្រើន ថា ត្រូវធ្វើអ្វីបន្តទៀត។ ពួកគេមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេចវា៕

លោក Thierry Henry
https://s9.kh1.co/__image/w=650,h=407,q=100/ba/ba61c6ddf2520c70e81932a6f571bfbd25d35ec2.webp

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T