កូរ៉េខាងត្បូង៖ Lisa គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK ដែលមិនត្រឹមតែមានឥទ្ធិពលក្នុងវិស័យតន្ត្រីទេ តែនាងក៏មានឥទ្ធិពលខ្លាំងលើវិស័យដើរម៉ូតផងដែរ ព្រោះមិនថានាងស្លៀកពាក់អ្វី ក៏មានអ្នកគាំទ្រចាំស្លៀកត្រាប់តាមជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ ក្រោយចាកចេញពីផលិតកម្ម YG Entertainment រួចមក Lisa បានក្លាយជាម្ចាស់ក្រុមហ៊ុនស្រី ដោយប្រកាសបើកផលិតកម្មថ្មីមួយឈ្មោះថា LLOUD ខណៈពេលដែលនាងក៏បានឡើងចុះទៅប្រទេសនៅតំបន់អឺរ៉ុប ចូលរួមកម្មវិធីនានាជាច្រើនផងដែរ។

បើនិយាយពីគណនីបណ្ដាញសង្គមវិញគឺ Lisa ឧស្សាហ៍បង្ហោះនៅក្នុងគណនី Instagram របស់នាងដែលមានឈ្មោះថា @lalalalisa_m មានអ្នកតាមដានរហូតដល់ទៅជាង១០៣លាននាក់ បើគិតមកដល់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤។

ដោយឡែក ថ្មីៗនេះ Lisa បានបង្កើតគណនី Tiktok ដែរហើយដោយមានឈ្មោះថា @lalalalisa_m ដូចនឹងឈ្មោះ Instagram របស់នាង ដោយទទួលបានសញ្ញាគ្រីស Verified នៅលើ Tiktok រួចហើយដែរ។ គិតមកទល់ពេលនេះ គណនី Tiktok ផ្លូវការរបស់ Lisa នៅដាក់ជា Private នៅឡើយទេ៕

ប្រភព៖ allkpop