កុំចេះតែហ៊ាន! លោកសង្ឃថៃមួយអង្គ ត្រូវចាប់ផ្សឹកភ្លាមៗ ក្រោយនាំស្រីស្នេហ៍មកផឹកសុីនៅឆ្នេរ...

//s9.kh1.co/93/932fe1ce177184c6f71d8bd4cfec3a9d21deea7f.png
សង្គម

 ១៧-ធ្នូ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតា លោកសង្ឃថៃមួយអង្គត្រូវចាប់ផ្សឹកក្រោយពេលផឹកស៊ីជាមួយស្រីនៅឆ្នេរ

ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោកសង្ឃមួយអង្គមកពីវត្តល្បីឈ្មោះមួយក្នុងស្រុកហាតយ៉ៃ ប្រទេសថៃ ត្រូវបានចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីបានបើករថយន្តក្នុងសម្លៀកបំពាក់របស់ឧបាសកទៅយកនារីម្នាក់ រួចនាំមកផឹកស៊ីនៅលើឆ្នេរខ្សាច់ក្នុងស្រុកមឿងទាំងយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានចាប់ខ្លួន ប៉ូលិស​បាន​ឆែកឆេរ​រថយន្ត​របស់​លោក ហើយ​បាន​រក​ឃើញ​ស្បង់ជីពរ និង​ស្រោម​អនាម័យ​មួយ​កញ្ចប់​នៅ​ក្នុង​កាបូប​ ដែលបានបង្កជាការភ្ញាក់ផ្អើលដល់ប្រជាជនៅក្នុងតំបន់រហូតដល់មានការចាប់ផ្សឹកព្រះសង្ឃអង្គនោះ ទាំងយប់តែម្តង។

ក្រោយពីបានឃាត់ខ្លួន ប៉ូលីស​បាន​នាំ​លោកសង្ឃអង្គនេះត្រឡប់មកវត្ត​វិញ ហើយ​បាន​ជូន​ដំណឹង​ដល់​លោកចៅអធិការ​អំពី​ការ​ប្រព្រឹត្ត​របស់​លោកអង្គនេះ បន្ទាប់មកលោកអង្គនេះក៏ត្រូវចាប់ផ្សឹក ដើម្បីកុំឲ្យទុកជាគំរូអាក្រក់ដល់ពុទ្ឌបរិស័ទ ក៏ដូចជាសាមណេរ និងសង្ឃដទៃទៀត៕

លោកសង្ឃថៃមួយអង្គត្រូវចាប់ផ្សឹក
លោកសង្ឃថៃមួយអង្គត្រូវចាប់ផ្សឹក
ឆ្នេរសមុទ្រខេត្តសុងក្លា
ឆ្នេរសមុទ្រខេត្តសុងក្លា
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/75/755a41bec9599be02e166ad7008284b2f939e8d2.jpg

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លា.ប់ និងរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿង អ្នកបង្កបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

 ១៦-ឧសភា-២០២៥ 
 ៩ព្រឹក · ៦ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T