ពេញលេងហើយ! ខេត្តបាត់ដំបងត្រៀមរៀបចំពិធីបុណ្យផ្លែទុរ៉េនប្រចាំឆ្នាំ២០២៥ នៅពេលខ្លីខាងមុខនេះ

//s9.kh1.co/68/68c24e474c0970a96c642617e15b2c84ea26f288.jpeg
សង្គម

 ១៦-ឧសភា-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

ពេញលេងហើយ! ខេត្តបាត់ដំបងត្រៀមរៀបចំពិធីបុណ្យផ្លែទុរ៉េនប្រចាំឆ្នាំ២០២៥ នៅពេលខ្លីខាងមុខនេះ

អាជ្ញាធរខេត្តបាត់ដំបងគ្រោង នឹងរៀបចំពិធីបុណ្យផ្លែឈើប្រចាំឆ្នាំ២០២៥ ដ៏ធំមិនធ្លាប់មាននៅប្រទេសកម្ពុជា នៅខែមិថុនាឆ្នាំ២០២៥ខាងមុខនេះហើយ ដែលគ្រោងប្រារព្ធនៅកណ្តាលក្រុងបាត់ដំបង តែម្តង ក្រោមប្រធានបទ ៖«ទុរេនល្អ អង្ករបាត់ដំបង » ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក អ៊ុច អ៊ំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានមានប្រសាសន៍ថា អំឡុងខែមិថុនានេះជារដូវកាលដែលម្ចាស់ចំការផ្លែឈើដូចជាទុរេនជាដើម កំពុងសម្រុកប្រមូលផល ហើយក៏ជារដូវដែលភ្ញៀវទេសចរណ៍សម្រេចចិត្តមកលេងកំសាន្តនៅខេត្តបាត់ដំបង ដែលរាល់ឆ្នាំរដូវនេះរថយន្តភ្ញៀវមានការកកស្ទះតាមផ្លូវជាតិលេខ១០ ពីចំណុចភ្នំសំពៅ ដល់ផ្លូវបំបែកចូលទៅតំបន់ចំការស្រុករតនមណ្ឌល និងស្រុកសំឡូត។ លោកថាពិពណ៌ផ្លែឈើនេះ នឹងធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនបន្ថែមទៀត ដោយពួកគាត់អាចមកលេងកំសាន្ត នៅពិធីបុណ្យផ្លែឈើកណ្តាលក្រុងបាត់ដំបងក៏បាន និងទៅលេងកំសាន្តទៅ ដល់ចំការផ្ទាល់ ក៏បាន ។

លោកថ្លែងនេះក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ដើម្បីផ្ញើជូនថ្នាក់ដឹកនាំខេត្តពិនិត្យ និងសម្រេច ត្រៀមរៀបចំគម្រោងពិពណ៌ បុណ្យផ្លែឈើបាត់ដំបងឆ្នាំ២០២៥ នាពេលខ្លីខាងមុខ ដែលមានចូលរួមពីប្រធានមន្ទីរទេសចរណ៍, មន្ទីរពាណិជ្ជកម្ម ,មន្ទីរព័ត៌មាន និងមន្ទីរកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មកាលពីព្រឹកថ្ងៃទី១៣ខែឧសភានេះ ។

ក្នុងបទបង្ហាញរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាការត្រៀមរៀបចំពិធីបុណ្យផ្លែឈើបាត់ដំបងឆ្នាំ២០២៥នេះគឺយោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលជាផ្នែកមួយនៅក្នុងការគាំទ្រ ដល់យុទ្ធនាការទេសចរណ៍រដូវកាលបៃតង ដែលមានការណែនាំពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញឱ្យរដូវកាលភ្លៀង ដែលជារដូវការ Low season អត់សូវមានភ្ញៀវ ពីឆ្នាំនេះទៅប្រែឱ្យក្លាយជារដូវកាលបៃតង Gren season គឺ អនុញ្ញាតឱ្យភ្ញៀវទទួលបានបទពិសោធន៍ថ្មីក្នុងដំណើរទស្សនកិច្ចនៅរដូវកាលភ្លៀង។

ក្នុងបទបង្ហាញបញ្ជាក់ថាពិពណ៌ បុណ្យផ្លែឈើបាត់ដំបងនេះនឹងផ្តល់អត្ថប្រយោជន៍ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចដល់ប្រជាកសិករ, ជួយជម្រុញដលដល់វិស័យទេសចរណ៍ តាមរយៈការទាក់ទាញ ជម្រុញផលិតផល ដែលប្រជាកសិករបង្កបង្កើនផលបាន និងចូលរួមក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះខេត្តផងដែរ ។

បន្ថែមពីនោះ ក៏ជាឱកាសបង្កើនទំនុកចិត្តដល់ភ្ញៀវ ដែលចង់ជាវផលិតផល ផល្លានុផល ក្នុងខេត្តបាត់ដំបងផ្ទាល់ដែលមានប្រភពច្បាស់លាស់ ,ផ្សព្វផ្សាយពីផលិតផលខេត្តបាត់ដំបង និងបានបង្កលក្ខណៈងាយស្រួលរវាងអ្នកទិញ និងអ្នកលក់ផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងពិពណ៌ខាងលើ ក៏មានរៀបចំស្តង់ អង្ករបាត់ដំបង, ផល្លានុផលសំខាន់ៗក្នុងខេត្តបាត់ដំបងមានដូចជា ផ្លែទុរេន ម្នាស់ សាវម៉ាវ មៀន ក្រូច ដូង ត្នោត ស្រកានាគ ស្វាយ និងផ្លែឈើជាច្រើនមុខទៀត រួមទាំងមាន បង្អែម និងអាហារផងដែរ ។

ក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំប្រកួតញ៉ាំផ្លែឈើ ការប្រណាំងរែកផ្លែឈើ នឹងព្រឹត្តិការណ៍កំសាន្តជាច្រើនទៀត ដូចជាការប្រគុំតន្រ្តី និងមានប្រកួតកីឡាប្រដាល់ជាដើម ៕

អត្ថបទ ៖ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/75/755a41bec9599be02e166ad7008284b2f939e8d2.jpg

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លា.ប់ និងរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿង អ្នកបង្កបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

 ១៦-ឧសភា-២០២៥ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T