ស្វាមី សាន់ឆាយ បានធ្វើរឿងមួយនេះ ដើម្បីនាង ជារៀងរាល់ថ្ងៃ

//s9.kh1.co/b7/b71597a3544798abced3ae16ce0ab310b606da79.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២៥ ៤ល្ងាច · ២ ថ្ងៃមុន

លោក DJ Koo ដែលជាស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បានមកលេង និងសម្អាតផ្នូររបស់ភរិយាខ្លួន ជារៀងរាល់ថ្ងៃ ។

កម្សាន្ត៖ លោក DJ Koo ដែលជាស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បានមកលេង និងសម្អាតផ្នូររបស់ភរិយាខ្លួន ជារៀងរាល់ថ្ងៃ ហើយអង្គុយនៅទីនោះយ៉ាងយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 

ថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានចែករំលែកនៅលើ Weibo ពីអារម្មណ៍របស់ខ្លួន ចំពោះការទៅលេងផ្នូររបស់ Barbie Hsu នៅ Kim Bao Son ។ បើ​តាម​​មើល ថ្វី​ដ្បិត​ អ្នកលេងបណ្ដាញសង្គមរូបនេះ បានមក​ដល់​ព្រលឹម​ក៏​ដោយ ក៏​នៅតែ​មាន​អារម្មណ៍​ថា​អាកាស​ធាតុ​ក្តៅ​ខ្លាំង និងបានចំណាយពេលជាច្រើនក្នុងការស្វែងរកផ្នូរ ហើយថែមទាំងចង់បោះបង់ចោលផងដែរ ដោយសារតែនាងមិនអាចកំណត់ទីតាំងនៃផ្នូររបស់តារាស្រីរូបនេះបាន។ តែជាសំណាងល្អ ក្រោយមក អ្នកលេងបណ្ដាញសង្គមរូបនេះ​ បានឃើញផ្នូរមួយដែលមានឆ័ត្រ ហើយមានបុរសម្នាក់អង្គុយក្បែរនោះ ដោយទទួលស្គាល់ថា ជា DJ Koo

 DJ Koo 
 DJ Koo 

អ្នកលេងបណ្ដាញសង្គមរូបនេះ បានពិពណ៌នាថា «គាត់បានអង្គុយក្បែរផ្នូរប្រពន្ធរបស់គាត់ ដោយមាន iPad ដែលមានរូប Barbie Hsu នៅលើភ្លៅ។ នៅពីមុខផ្នូរ មានរូបថតអ្នកទាំងពីរ មានភួងផ្កាស្រស់ ក្រឡទឹកឃ្មុំ និងនំសាំងវិច។ មិនមានអក្សរចិននៅលើផ្នូរទេ មានតែភាសាកូរ៉េ និងពាក្យថា "ចាំជារៀងរហូត"»។

មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គមរូបនេះ ​បាន​និយាយ​ថា ពេល​​ឈរ​នៅ​មុខ​ផ្នូរ​របស់ Barbie Hsu ខ្លួនបាន​ស្រក់​ទឹក​ភ្នែកលើ​ផ្នូរ។ ទោះ​ជា​យ៉ាង​ណា លោក DJ Koo ​បាន​និយាយ​យ៉ាង​ស្រទន់​ថា៖ «មិន​អី​ទេ»។ ពេល​ដែលបាន​ចេញ​ទៅ រូបលោក ក៏​បាន​យក​ក្រដាស​ជូត​សម្អាត​ផ្នូរ។

Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 

ការចែករំលែករបស់អ្នកទស្សនាខាងលើនេះ បានទាក់ទាញមនុស្សជាច្រើន។ ខណៈមហាជនជាច្រើនបាននិយាយថា «ពេលនេះគេដឹងថា នេះជាស្នេហាពិត» «គោរពអារម្មណ៍ DJ Koo ចំពោះភរិយា»៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
Barbie Hsu និង DJ Koo 
DJ Koo 
DJ Koo 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/03/03d39941d334f3a60eb20f988f2a363348e2b93c.jpg

សហគមន៍ Border Sâmaki រៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការសម្តែងសិល្បៈ Hip-Hop ប្រមូលថវិកាជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ និងជួយកុមារក្រីក្រនៅកម្ពុជា

 ០៤-កញ្ញា-២០២៥ 
 ៨ព្រឹក · ៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T