កម្សាន្ត៖ តារាសម្ដែងស្រី Liu Yifei បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ដោយស្លៀកពាក់បែបយុវវ័យ ក្នុងកម្មវិធីមួយ ដែលប្រារព្ធឡើងក្នុងថ្ងៃខួបកំណើតរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីថ្ងៃទី ២៥ ខែសីហា កន្លងទៅនេះ តារាសម្ដែងស្រី Liu Yifei បានចូលរួមសន្និសីទសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនមួយ នៅទីក្រុង Chengdu ក្នុងនាមជាឯកអគ្គរដ្ឋទូតម៉ាកយីហោ។ ថ្ងៃនោះដែរ ក៏ជាថ្ងៃខួបកំណើតរបស់នាង ដូច្នេះហើយទស្សនិកជន និងអ្នកគាំទ្រជាច្រើន បានផ្ញើសារអបអរសាទរដល់រូបនាង។ ជាការឆ្លើយតប នាងបានសម្តែងការដឹងគុណ ដោយចែករំលែកថា៖ «ខ្ញុំសង្ឃឹមថា គ្រប់គ្នាមានភាពក្លាហានក្នុងការបោះជំហានទៅមុខលើវិថីនៃការក្លាយជាកំណែ ដែលប្រសើរជាងមុន។ កុំខ្លាចក្នុងការដើរលើវិថីនៃសេរីភាព ចាប់ផ្តើមជារៀងរាល់ថ្ងៃ ប្រាថ្នាចង់បានក្តីសុបិន និងរីករាយជាងនេះ។

ក្នុងព្រឹត្តិការណ៍នោះ Liu Yifei ក៏បានទាក់ទាញការចាប់អារម្មណ៍ ដោយបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងការស្លៀករ៉ូបពណ៌ខ្មៅខ្លីទាន់សម័យ។ នៅលើ Weibo ទស្សនិកជនជាច្រើន បានសរសើរនាង ពីភាពស្រស់ស្អាតដូចទេពធីតា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










