(ភ្នំពេញ)៖ អ្នកផលិតមាតិកាដ៏ល្បីឈ្មោះ គឺលោក ហេង វិសាល និងភរិយា ស្រីនា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានប្រកាសឧបត្ថម្ភរៀងរាល់ខែចំនួន ១០០ដុល្លារ ដល់វីរកងទ័ពកម្ពុជា ២នាក់ ដែលត្រូវបានថៃប្រគល់ជូនកម្ពុជាវិញនៅថ្ងៃនះ ពេញមួយជីវិតរបស់វីរកងទ័ពទាំង២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកបានថ្លែងសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះ «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំ និងក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មាតី។ តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំនិងគ្រួសារសម្រេចចិត្តថា នឹងប្រើលុយផ្ទាល់ខ្លួន ឧបត្ថមពួកគាត់ម្នាក់ ១០០ដុល្លារ (100$) ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»។
សូមជម្រាបថា កងទ័ពឈ្លានពានថៃ បានប្រគល់ទាហានខ្មែរ ២នាក់ នៅច្រកអូរស្មាច់ នៅម៉ោង១១ព្រឹក រួមមាន៖

* ១៖ លោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ៣៧ឆ្នាំ បាត់បង់ស្មារតី

* ២៖ លោកពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ រងរបួសធ្ងន់។
លោក ហេងវិសាល ក៏បានបន្ថែមទៀតផងដែរ
«ខ្ញុំមិនមែនជាអ្នកមានលុយចាយមិនអស់ទេ ប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំអាចធ្វើបានទៅកាន់វីរបុរសរបស់ខ្ញុំ»
សម្រាប់លោក ហេង វិសាល គឺឥលូវនេះលោកកំពុងស្វែងរកបណ្តាញ ដើម្បីចង់ចុះទៅសួរសុខទុក្ខផ្ទាល់វីរកងទ័ពទាំងពីរ ហើយក៏ដើម្បីគណនីធនាគារ សម្រាប់ទុកឧបត្ថម្ភថវិការៀងរាល់ខែផងដែរ៕

ប្រភព៖ Heng Visal https://www.facebook.com/photo/?fbid=1285284512960024&set=a.297442765077542
អត្ថបទដោយ៖ TY KIM SOUR