កាលពីថ្ងៃព្រហស្បតិ៍ ទី ២៦ មិថុនា Tommy Hilfiger Cambodia បានរៀបចំកម្មវិធីចាក់បញ្ចាំងពិសេសនៃភាពយន្ត F1® THE MOVIE និងការដាក់តាំងបង្ហាញ ខូលិកសិនថ្មី APXGP Limited Edition នៅរោងភាពយន្ត Legend By Ize ដែលមានការចូលរួមពីតារាកិត្តិយសលោក G-Devith និង Influencer ល្បីៗជាច្រើនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខូលិកសិន APXGP គីជា Limited Edition ខូលិកសិនដែល Tommy Hilfiger សហការជាមួយ F1® THE MOVIE។ ខូលិកសិននេះទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់នៅខាងប៉ែកអឺរ៉ុប ជាពិសេសគឺពីអ្នកដែលគាំទ្រកីឡាប្រឡាំងឡាន F1 និងអតិថិជនប្រេន Tommy Hilfiger ផ្ទាល់។ (Image 02 – 12) VDO: https://www.facebook.com/theonecardclub/videos/1457031368941695

ការចាក់បញ្ចាំងពិសេសនៃភាពយន្ត F1® THE MOVIE និងការដាក់តាំងបង្ហាញ ខូលិកសិនថ្មី APXGP Limited Edition មិនមែនធ្វើឡើងតែនៅប្រទេសកម្ពុជានោះទេ ជាក់ស្តែងគឺមាននៅប្រទេសផ្សេងៗទៀតដូចជា ទីក្រុងឡុងដ៍ ទីក្រុងញូវយ៉ក ទីក្រុងម៉ិកស៊ិកកូ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសផ្សេងៗជាច្រើនទៀត។ (Image 13– 16) Tommy Hilfiger មានហាងចំនួន ៤ ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅ ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លមានជ័យ ជីបម៉ុង ២៧១មេហ្គាម៉ល និងផ្សារទំនើប ព្រីនស៍ម៉លក្រុងព្រះសីហនុ។











# # #
អំពី Tommy Hilfiger
Tommy Hilfiger គឺជាម៉ាកយីហោសម្លៀកបំពាក់លំដាប់ខ្ពស់ និងល្បីល្បាញទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៨៥។ ត្រូវបានទទួលស្គាល់ថាជាម៉ាកសម្លៀកបំពាក់ដែលមានការឆ្នៃប្រឌិតខ្ពស់ និងប្លែកពីគេដោយសារការឌីហ្សាញដែលបូកបញ្ចូលគ្នារវាងម៉ូតបែបក្លាសិក និងម៉ូតបែបសម័យថ្មី តម្រូវទៅតាមការពេញនិយមផ្សេងៗគ្នានៅទូទាំងពិភពលោក ដោយចែកចេញជាពីរផ្នែកផ្សេងពីគ្នា គឺ TOMMY HILFIGER និង TOMMY JEANS ដែលមានទាំងសម្លៀកបំពាក់បុរស នារី ប្រភេទខូវប៊យ គ្រឿងប្រើប្រាស់ផ្សេងៗ ដូចជាកាតាប កាបូប មួក ខ្សែរក្រវ៉ាត់ និងស្បែកជើងជាដើម។