Kim Kardashian បង្ហាញសកម្មភាពមួយនេះ ជាមួយ អតីតគូស្នេហ៍ Katy Perry

//s9.kh1.co/ec/ec7e052cb1b4f412a190fd160628db0694471bf8.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២៥ ៨ព្រឹក · ៧ ម៉ោងមុន

តារាសម្តែង លោក Orlando Bloom បានបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាល ជាមួយ Kim Kardashian នៅពេល បានជួបគ្នានៅទីក្រុង Venice ។

កម្សាន្ត៖ តារាសម្តែង លោក Orlando Bloom បានបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាល ឱប Kim Kardashian នៅពេលពួកគេ បានជួបគ្នានៅទីក្រុង Venice មួយថ្ងៃបន្ទាប់ពី ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា រូបលោកបានផ្តាច់ការភ្ជាប់ពាក្យរបស់ខ្លួន ជាមួយនឹងតារាចម្រៀងស្រី Katy Perry

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Kardashian
Kim Kardashian

ក្នុងនោះដែរ តារាសម្ដែង លោក Orlando Bloom បាន​ឱប Kim Kardashian យ៉ាង​សប្បាយ​រីក​រាយ ​ក្នុង​ពេល​ជួប​ជុំ​គ្នា​ក្នុង​ទីក្រុង Venice ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មិថុនា កន្លងទៅនេះ។យោងតាមគេហទំព័រ Dailymail តារាសម្តែងរូបនេះ បានថើបថ្ពាល់ Kim ហើយបន្ទាប់មក បានស្វាគមន៍សមាជិកដទៃទៀតនៃគ្រួសារ Kardashian ដែលឈរក្បែរខ្លួន។

Kim Kardashian និង Orlando Bloom 
Kim Kardashian និង Orlando Bloom 

តារាទាំងពីររូបនេះ បានជជែកគ្នាយ៉ាងសប្បាយរីករាយ នៅខាងក្រៅសណ្ឋាគារមួយ។ គួររំឭកផងដែរថា កាល​ពី​ឆ្នាំ​មុន Orlando បាន​ជួប Kim ក្នុង​ពិធី​ជប់លៀង​សប្បុរសធម៌​មួយ ពេល​លោក​នៅ​ជាមួយ​គូ​ដណ្តឹង Katy Perry។ ពួកគេបានជួបគ្នាម្តងទៀត ក្នុងសប្តាហ៍នេះក្នុងនាមជាភ្ញៀវនៅក្នុងពិធីមង្គលការរបស់មហាសេដ្ឋី Jeff BezosKim និង Katy គឺជាមិត្តរបស់កូនក្រមុំ Lauren Sanchez ។ តារាស្រីទាំងពីរនាក់នេះ បានចូលរួមពិធីជប់លៀងរបស់ Lauren កាលពីខែមុន នៅទីក្រុងប៉ារីស៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian និង Orlando Bloom 
Kim Kardashian និង Orlando Bloom 
Kim Kardashian និង Orlando Bloom 
Kim Kardashian និង Orlando Bloom 
Kim Kardashian 
Kim Kardashian 
Orlando Bloom 
Orlando Bloom 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T