ប៊ូសស្រ្តងចិត្តល្អ បង្កើតកម្មវិធីឱ្យកូនល្អមានឱកាសសងគុណឪពុក ប្រកួតយកលុយ1ម៉ឺនដុល្លារជូនលោកឪពុក ក្នុងមហាព្រឹត្តិការណ៍ “Boostrong ទិវាគុណឪពុក” ប្រកួតថ្ងៃអាទិត្យ ទី15 ខែមិថុនា ឆ្នាំ2025 ចាប់ពីម៉ោង 4រសៀល នៅបរិវេណដីឡូតិ៍ក្បែរវត្ដស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មហាព្រឹត្តិការណ៍នេះ តម្រូវឱ្យកូនល្អប្រុសស្រីទាំងអស់ អាយុចាប់ពី18ឆ្នាំឡើង ប្រកួតបីគ្នាឱ្យបានយូរជាងគេ បុរសបីបុរស ស្រ្តីបីបុរស ដោយអ្នកអាយុតិច ត្រូវបីអ្នកអាយុច្រើនជាងខ្លួន ដើម្បីយកជ័យលាភីឈ្នះរង្វាន់កូនល្អ 1ម៉ឺនដុល្លារ ម៉ូតូថ្មី និងសម្ភារៈមានតម្លៃជាច្រើនទៀតពីប៊ូសស្ត្រង។ ជាពិសេស ជួយឱ្យកូនល្អគ្រប់រូបចេះដឹងគុណឪពុក ស្គាល់ពីទុក្ខលំបាកឪពុកដែលខំប្រឹងធ្វើការរកលុយចិញ្ចឹមកូនតាំងពីតូចដល់ធំ តាមរយៈការប្រកួតប្រជែងបីនេះ។

កូនល្អគ្រប់រូប អាចចុះឈ្មោះប្រកួតបី តាមរយៈផេកផ្លូវការ Boostrong ឬទូរស័ព្ទលេខ 087 617 951។
បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺមានចំណែកបង្កើតមហាព្រឹត្តិការណ៍ Boostrong ទិវាគុណឪពុកនេះឡើង។ ផឹកប៊ូសស្រ្តង ឆ្ងាញ់ជាងគេ!

