កក្រើកទៀតហើយ! Metfone Stars រដូវកាលទី2 ចាប់ផ្តើមប្រកាសរកអ្នកដែលចូលចិត្តផលិតវីដេអូនៅលើ TikTok មកបង្ហាញទេពកោសល្យក្លាយជាអ្នកជំនាញល្បីល្បាញ!

//s9.kh1.co/f3/f3c4a17f4f5c35e5f2e20971a131cb506ffffdc2.png
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២៥ ៩ព្រឹក · មួយថ្ងៃមុន

កក្រើកទៀតហើយ! Metfone Stars រដូវកាលទី2 ចាប់ផ្តើមប្រកាសរកអ្នកដែលចូលចិត្តផលិតវីដេអូនៅលើ TikTok មកបង្ហាញទេពកោសល្យក្លាយជាអ្នកជំនាញល្បីល្បាញ!

រាជធានីភ្នំពេញ ថ្ងៃទី 22 ខែឧសភា ឆ្នាំ2025មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ទើបតែប្រកាសជាផ្លូវការអំពី កម្មវិធី Metfone Stars​ រដូវកាលទី 2 ចាប់ផ្តើមហើយ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅក្រុមហ៊ុន Metfone  ដោយមានការចូលរួមពីអ្នកគ្រប់គ្រងតំណាងក្រុមហ៊ុន មិត្តហ្វូន សិល្បករសិល្បការិនីល្បីៗ សិល្បករវ័យក្មេង KOL អ្នកផលិតមាតិកាសង្គម រួមទាំងអ្នកសារព័ត៌មានបណ្តាញសង្គមជាច្រើនស្ថាប័ន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=420,q=100/f8/f898e08672d50c473ec0a6013435890e3ef99de7.png
រូបភាព
រូបភាព

ការប្រកាសដំណឹងដ៏គួរឱ្យរំភើបនេះ គឺជាការបើកឱកាសដ៏ល្អសម្រាប់អ្នកផលិតមាតិកា ទាំងអ្នកជំនាន់ថ្មី អ្នកជំនាញ រួមទាំងអ្នកមានទេពកោសល្យ ដែលចាប់អារម្មណ៍លើវិស័យផលិតមាតិកាលើ TikTok ឬ TikToker ក្នុងការបង្ហាញសមត្ថភាព និងទេពកោសល្យរបស់អ្នកទាំងអស់គ្នា ឱ្យសាធារណៈជនបានស្គាល់ ទទួលបានការគាំទ្រ និងប្រជាប្រិយភាពល្បីល្បាញទូទាំងប្រទេស តាមរយៈកម្មវិធីប្រកួតទេពកោសល្យដំបូងគេនៅក្នុងប្រទេសកម្ពុជា គឺ Metfone Stars ។

រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=434,q=100/8a/8a3fe1a14a438b86fecd135615ff8c4ff8f058c5.png

លោក Le Duc Anh, ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន មិត្តហ្វូន ជាមួយនឹងសមិទ្ធផលដ៏ជោគជ័យ Metfone Stars នារដូវកាលទី ១ ដែលមានអ្នកបង្កើតមាតិការវ័យក្មេងជាង 1,000 នាក់ និងមានអ្នកមើលជិត 500 លានដង យើងមានក្តីសោមនស្សរីករាយក្នុងការត្រឡប់មកវិញជាមួយនឹងប្រធានបទថ្មី "Break The Limits" ។ រដូវកាលនេះនឹងនាំមកនូវបេសកកម្មប្រកួតកាន់តែស្វិតស្វាញ និងលូតលាស់រួមគ្នាក្នុងធ្លុងតែមួយ ជាមួយនឹងការណែនាំពីគណៈកម្មការបង្វឹកដ៏មានបទពិសោធន៍ជាច្រើន។

លោក Le Duc Anh, ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន មិត្តហ្វូន បន្ថែមទៀតថា៖ យើងកំពុងពង្រីកខ្លួនលើសពីបណ្ដាញសង្គម TikTok ទៅកាន់គ្រប់បណ្ដាញសង្គមទាំងអស់ រួមទាំងគេហទំព័រថ្មីរបស់យើងគឺ MeOne ដែលអ្នកទាំងអស់គ្នាអាចតាមដានបានគ្រប់វគ្គ។ អ្នកដែលមានបំណងចង់ក្លាយជាអ្នកបង្កើតមាតិការ ឱកាសដ៏ល្អសម្រាប់អ្នកបានមកដល់ហើយ ឈានទៅរកឃើញខ្លួនឯង ឈានទៅកាន់ក្តីស្រមៃរបស់ខ្លួន ក្លាយជាអ្នកផលិតមាតិកាវីដេអូដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា និងក្លាយជាអ្នកបន្ទាប់់នៃ Metfone Stars ជាមួយនឹងការឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់។ ដំណើរផ្សងព្រេងនេះចាប់ផ្តើមនៅថ្ងៃទី 22 ខែឧសភា។ ចូរធ្វើឱ្យរដូវកាលទី 2 នេះកាន់តែធំ កាន់តែមានឥទ្ធិពល និងកាន់តែមានភាពច្នៃប្រឌិត!

រូបភាព
រូបភាព

កម្មវិធីប្រកួត Metfone Stars នៅលើ​ TikTok នារដូវកាលទី 1 ផ្តល់នូវបទពិសោធន៍ ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកផលិតមាតិកាវីដេអូ។ ក្នុងដំណាក់កាលនៃការប្រកួត បេក្ខជន នឹងអភិវឌ្ឍជំនាញរបស់ពួកគេក្នុងដំណាក់កាលនីមួយៗ រួមទាំងប្រឈមនឹងការប្រកួតប្រជែងជាមួយសមាជិកក្រុមដ៏គួរឱ្យរំភើបរីករាយ និងទទួលបានការបណ្ដុះបណ្ដាលរួមគ្នា។ បទពិសោធន៍ទាំងនេះ បង្រៀនឱ្យពួកគេទទួលបាននូវជំនាញមូលដ្ឋាន ដើម្បីបង្វឹកពួកគេឱ្យក្លាយជាអ្នកផលិតមាតិកាវីដេអូដ៏ល្បី។ លើសពីនេះ គណៈកម្មការ (Mentors) ដែលពោរពេញដោយជំនាញ និងបទពិសោធ នឹងផ្តល់ការណែនាំល្អៗ ដឹកដៃពួកគេឱ្យឆ្ពោះទៅកាន់ក្តីស្រមៃដ៏គួរឱ្យរំភើប ដែលនៅរដូវកាលទី 2 នឹងកាន់តែមានភាពអស្ចារ្យ សូមរង់ចាំតាមដាមទាំងអស់គ្នា។

តស់ ត្រៀមខ្លួនហើយឬនៅ?

របៀបដាក់ពាក្យចូលរួមប្រកួត សូមចូលទៅកាន់តំណភ្ជាប់៖ https://bit.ly/MetfoneSTARSSeason2

1. បង្ហោះវីដេអូរបស់អ្នកនៅលើ TikTok

2. ភ្ជាប់ជាមួយ hashtag #MetfoneStars នៅក្នុង caption វីដេអូរបស់អ្នក

3. បំពេញព័ត៌មានរបស់អ្នកតាមរយៈ Link ដែលបានផ្តល់ជូន (ភ្ជាប់ Link)

យើងពិតជាចង់ឃើញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នា ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពទូទាំងប្រទេស!

សូមតាមដានតាមរយៈ Facebook & TikTok Fan Page: MeOne (https://web.facebook.com/meonebymetfone) ដើម្បីទទួលបានព៏ត៏មានជាបន្តបន្ទាប់ពីកម្មវិធីប្រកួតប្រជែង និងកម្មវិធីផ្សេងៗទៀតផងដែរ!

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T