អាល្លឺម៉ង់៖ អតីតអ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា បានបើកភ្លើងខៀវយល់ព្រមទៅដឹកនាំ ក្លិប Bayer Leverkusen ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយ Man UTD បណ្តេញលោក Ten Hag ចេញពីតំណែងកាលពីខែតុលា គឺ លោកពុំទទួលការងារដឹកនាំក្រុមណាទាំងអស់ពេញមួយរដូវកាល យ៉ាងណា គិតមកពេលនេះ លេចឮដំណឹងថា គាត់អាចនឹងមានភាគរយខ្ពស់ទៅដឹកនាំ Bayer Leverkusen។

ទាក់ទងនឹងរឿងខាងលើ បើយោងទៅតាមប្រភពពីលោក Fabrizio Romano បានចុះផ្សាយថា លោក Ten Hag បាននិយាយពាក្យថា យល់ព្រម ក្នុងការដឹកនាំ Bayer Leverkusen ជាមួយនឹងផែនការរយៈពេលពីរឆ្នាំ ខណៈ ភាគីក្លិបក៏ទទួលបានដំណឹងដូចគ្នាពីការបើកភ្លើងខៀវរបស់អ្នកចាត់ការសញ្ជាតិហូល្លង់រូបនេះ៕

