គេល្អណាស់! Raphinha ថា មិត្តរួមក្រុមរូបនេះ សមនឹងជាប់ឈ្មោះជាកីឡាករល្អជាងគេគ្រប់ការប្រកួត

//s9.kh1.co/58/580c65aae7d9da6a9035ace67d04ba03df57db15.jpg
កីទ្បា

 ១៣-ឧសភា-២០២៥ ៩ព្រឹក · ៣ ថ្ងៃមុន

Raphinha ថា មិត្តរួមក្រុមរូបនេះ ស័ក្តិសមនឹងជាប់ឈ្មោះជាកីឡាករល្អជាងគេគ្រប់ការប្រកួត

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Raphinha បានបង្ហាញការពីការកោតសរសើររបស់ខ្លួនមកកាន់ Pedri និង បានលើកឡើងថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ សមនឹងជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតគ្រប់ការប្រកួតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pedri
Pedri

ជាការពិតណាស់ Raphinha បានលើកឡើងបែបនេះ បន្ទាប់ពីរូបគេបានជាប់ឈ្មោះ ជា កីឡាករល្អជាងគេប្រចាំការប្រកួត ក្នុងជំនួប El Clasico ទល់នឹង Real Madrid កាលពីថ្ងៃអាទិត្យទី១១ ខែឧសភា កន្លងទៅ ខណៈ កីឡាករសញ្ជាតិប្រេសុីលខាងលើ យល់ឃើញថា រូបគេមិនសមក្នុងការជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតនោះទេ ពោល Pedri ទើបស័ក្តិសម។

Pedri
Pedri
ការប្រកួត EL Clasico
ការប្រកួត EL Clasico
Pedri
Pedri

ទាក់ទងនឹងរឿងខាងលើ Raphinha បាននិយាយថា៖

ខ្ញុំមិនស័ក្តិសមក្នុងការជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតឡើយ។ សម្រាប់ខ្ញុំ Pedri គួរតែឈ្នះវាគ្រប់ការប្រកួត៕

កីឡាករ Raphinha
កីឡាករ Raphinha
កីឡាករ Raphinha
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T