ការជួបពិភាក្សាពីទំនាក់ទំនងកម្ពុជា-អាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

//s9.kh1.co/47/47276efa14fb3e930aaf528a0a5b0d116bfc92c2.png
សង្គម

 ១២-ឧសភា-២០២៥ ២ល្ងាច · មួយថ្ងៃមុន

កិច្ចចរចាដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥

ក្រសួងការបរទេស៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី Reva Price ប្រធាន គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាម៉េរិក-ចិន (U.S.-China Economic and Security Review Commission) និងគណៈប្រតិភូអមដំណើរ នៅទីស្ដីការក្រសួង ដើម្បីផ្លាស់ប្ដូរទស្សនៈលើទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=385,q=100/5f/5f8de63f9b79a7b872f363b4ce30ebc9015398d6.png

ភាគីទាំងពីរបានកត់សម្គាល់ពីសន្ទុះជាវិជ្ជមាននៃការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-អាមេរិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានវិស័យអប់រំ សុខាភិបាល ការដោះមីន និងការពារជាតិ។​ លោកជំទាវ អ៊ាត សោភា និងគណៈប្រតិភូ បានពិភាក្សាបញ្ហា នានាដែលប្រឈមនឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-អាម៉េរិក។

https://s9.kh1.co/__image/w=650,h=318,q=100/d2/d2b5c116997407397f6dbe0e167f9cb800f67afd.png

លោកជំទាវ បានសម្តែងការកោតសរសើរចំពោះការរួមចំណែក របស់សហរដ្ឋអាម៉េរិកក្នុងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបើកឱកាសទីផ្សារ សម្រាប់ផលិតផលកម្ពុជា។

https://s9.kh1.co/__image/w=650,h=318,q=100/a7/a737bac6e8be39e7cba105dfe5fdaaef399eea7b.png

លោកជំទាវក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការចរចាទ្វេភាគីជាមួយសហរដ្ឋអាម៉េរិកលើបញ្ហាពន្ធគយ និងបង្ហាញសុទិដ្ឋិនិយមថា កិច្ចចរចាដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានាវ៉ាស៊ីនតោន នឹងទទួលបានលទ្ធផលជាផ្លែផ្កា។

ប្រភពពី៖​ ក្រសួងការបរទេស

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T