កម្សាន្ត៖ តារាសម្ដែងស្រី Shu Qi ត្រូវបានគេសរសើរ ចំពោះសម្រស់របស់នាង ពេលចូលរួមក្នុងពិធីបើកកម្មវិធី 'The House of Dancing Water' នៅម៉ាកាវ កាលពីថ្ងៃទី ៧ ខែឧសភា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងស្រី Shu Qi បានបង្ហាញខ្លួនក្នុងរ៉ូបវែង ពណ៌ប្រាក់ជាមួយនឹងស្ទាយ៍វាលទ្រូង រាងU ពីខូលិកសិន haute couture របស់ Georges Hobeika ។ ក្នុងចំណោមតារាសិល្បៈជាច្រើន នាងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ជាមួយនឹងភាពទាក់ទាញរបស់ខ្លួន។

ពេលបង្ហាញរូបរាង ក្នុងអាយុជិត ៥០ ឆ្នាំ Shu Qi ទទួលបាន ការសរសើរនៅលើបណ្តាញសង្គម ខណៈអ្នកគាំទ្រជាច្រើន លើកឡើងពីភាពទាក់ទាញលេចធ្លោ ក៏ដូចជាសម្រស់ដ៏ក្មេងជាងវ័យរបស់នាង ផងដែរ ។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










