កំពង់ស្ពឺ៖ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត បន្ទាប់ពីរកឃើញសពស្ត្រីម្នាក់ដែលត្រូវគេសម្លាប់នៅក្បែរមាត់ស្ទឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ូលិសកំពុងធ្វើការស៊ើបអង្កេត បន្ទាប់ពីរកឃើញសពស្ត្រីម្នាក់ដែលត្រូវគេសម្លាប់នៅក្បែរមាត់ស្ទឹង។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបឹងស្រែក ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉េត សត អាយុ៤២ឆ្នាំ រស់នៅភូមិពោធិមាស (ស្រែជ្រប់) ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ករណីឃាតកម្មមួយបានកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២ និង៣០នាទីរសៀល។

នៅបឹងស្រអែម ភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានវាយសម្លាប់ជនរងគ្រោះ។ មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងកម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវករណីខាងលើ ដើម្បីកំណត់មុខសញ្ញាជនដៃដល់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ប្រជាពលរដ្ឋរស់នៅក្បែរផ្ទះជនរងគ្រោះបានបង្ហើបថា ជនរងគ្រោះបានលែងលះប្តីជាច្រើនឆ្នាំមកហើយ។
ប្រភពពី៖ khmertimeskh