កម្សាន្ត៖ អ្នកស្រី Zhang Lan ដែលជាម្តាយរបស់ពាណិជ្ជករ លោក Wang Xiaofei បានបង្ហោះរូបភាពមួយចំនួននៃផ្ទះវីឡាថ្មីរបស់កូនប្រុសខ្លួន នៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២៦ ខែមេសា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាម រូបភាពដែលបង្ហោះដោយម្ដាយ Wang Xiaofei បានឲ្យឃើញថា វីឡាមួយនេះ គឺជាផ្ទះថ្មីថ្មោង របស់ Wang Xiaofei និង ភរិយាថ្មី Mandy ។ ផ្ទះនេះ ត្រូវបានគេតុបតែងយ៉ាងប្រញាប់ប្រញាល់ តាមការរចនារបស់ អ្នកជំនួញរូបនេះផ្ទាល់ ខណៈផ្នែកខាងក្រៅ ត្រូវបានគេកែលម្អ ប៉ុន្តែផ្នែកខាងក្នុង នៅមិនទាន់បញ្ចប់នៅឡើយទេ។ ទីធ្លាខាងក្រៅផ្ទះ មានសួនឯកជនមួយ ដែលមានរុក្ខជាតិបៃតងខៀវស្រងាត់ រួមទាំងមានស្រះត្រីដែលមានភាពប្រណិត។ យ៉ាងណាមិញ ទាំងខាងក្នុង និងខាងក្រៅផ្ទះ សុទ្ធតែមានគ្រឿងសង្ហារិមថ្លៃៗ ទំនើបៗ និងមានរូបគំនូរតម្លៃរាប់សិបលាន ផងដែរ។

Wang Xiaofei បានរចនាបន្ទប់ពីរ សម្រាប់កូនទាំងពីរនាក់របស់ខ្លួន ដែលមានទីតាំងនៅជាន់ទីមួយ និងទីពីរ។ ប្រភពមួយបានឲ្យដឹងថា បន្ទប់ទាំងពីរមានបង្អួច ពីឥដ្ឋដល់ពិដាន មានទំហំធំ និងមានគ្រឿងសង្ហារិមប្រណីត។
ប្រភពមួយចំនួនដែលស្និទ្ធនឹងគ្រួសារអ្នកជំនួញរូបនេះ បាននិយាយថា Wang Xiaofei និង Mandy នឹងរៀបការនៅថ្ងៃទី ១៧ ខែឧសភា នៅស្រុកកំណើតរបស់ពួកគេ នៅទីក្រុងប៉េកាំង។ អ្នកទាំងពីរ បានមករស់នៅទីនេះជាមួយកូនពីរនាក់ ជាជាងឲ្យពួកគេត្រឡប់ទៅតៃវ៉ាន់វិញ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







