រាជធានីភ្នំពេញ៖ ពិតណាស់ មហាជនជ្រាបរួចមកហើយ រឿងរ៉ាវប្លន់ ឧកញ៉ាលក់ឡេ អ៊ាន សៀវម៉ី កក្រើកពេញបណ្តាញសង្គម ដែលបង្កឡើង និងដឹកនាំបញ្ជាផ្ទាល់ដោយលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាប្រធានគណបក្សខ្មែរក្រោក ត្រូវបានអស់លក្ខណ៍ហើយ ក្រោមប្រតិបត្តិការបង្ក្រាបរបស់កងរាជអាវុធរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយពីមានព័ត៍មានចុះផ្សាយថា អ្នក ស្រី អ៊ាន សៀវម៉ី ជាស្រីកំណាន់របស់លោក វីល្លៀម ហ្គ័ង ដែលជាប្រធានគណបក្សខ្មែរក្រោក ហើយក៏ជាអ្នកនៅពីក្រោយករណីប្លន់ដ៏កក្រើកនេះ។ ក្នុងនោះ មេធាវីតំណាង អ្នកស្រី អ៊ាន សៀវមី ក៏បានចេញលិខិតជូនដំណឹងជុំវិញរឿវរ៉ាវនេះផងដែរ។
ក្នុងនោះ បើតាមលិខិតជូនដំណឹងរបស់មេធាវី តំណាងអ្នកស្រី អ៊ាន សៀវម៉ី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ បុរីមូនថោន ផ្ទះលេខ V01 សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា សារព័ត៍មានក្នុងស្រុកមួយ បានចុះផ្សាយថា ចោរប្លន់គ្នាវា សៀវម៉ី ជាស្រីកំណាន់ចិត្តរបស់វីល្លាម មិនដឹងជាយ៉ាងមិចយ៉ាងម៉ា វាប្លន់គ្នាវា ក្បត់ជាតិគ្នាវា ជាព័ត៍មានបំភ្លើសខុសការពិត៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖





